Nicky Minaj​ ឆេះ​ដុំ​រឿង​ខ្លួន​​មើល​ងាយ​ជន​ពិការ


Nicky Minaj​ ឆេះ​ដុំ​រឿង​ខ្លួន​​មើល​ងាយ​ជន​ពិការ

តារា​ចម្រៀង​រ៉េប​​អាមេរិក​កំពុង​តែ​ជួប​រឿង​មិន​ដូច​​បំណង​មួយ ​បន្ទាប់​ពី​សប្បាយ​ឡើង​អស់​ដៃ​កាល​ពី​ថ្ងៃ​ Halloween​ កន្លង​ទៅ​ នៅ​ពេល​នាង​បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​ Instagram។

 

Nicky Minaj​ ឆេះ​ដុំ​រឿង​ខ្លួន​​មើល​ងាយ​ជន​ពិការ

 

នៅ​ក្នុង​វីដេអូ​ដែល​បង្ក​ភាព​ចម្រូងចម្រាស​ប៉ុន្មាន​ថ្ងៃ​នេះ​ គេ​សង្កេត​ឃើញ​ម្ចាស់​បទ​ “Anaconda”​ តែង​ខ្លួន​ជា​ទេពអប្សរ​មួយ​រូប​ ហើយ​​ចង្អុល​ដំបង​ដាក់​មនុស្ស​កំពុង​ជិះ​នៅ​លើ​រទេះ​រុញ ​រួច​ស្រែក​ថា​ “យើង​ចេញ​បញ្ជា​ឲ្យ​ឯង​ចុះ​ដើរ​ភ្លាម”។

 

 

នៅ​ក្នុង​វីដេអូ​ដដែល​នោះ​ គេ​ឃើញ​ Nicky​ សើច​លេង​សប្បាយ​ជា​មួយ​មិត្តភ័ក្ដិ​របស់​នាង​ នៅ​ពេល​ដែល​ឃើញ​ជន​ពិការ​ម្នាក់​កំពុង​ជិះ​រទេះ​រុញ​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្ដៅ​ចិត្ត​យ៉ាង​ខ្លាំង។

 

នៅ​ពេល​ដែល​សង្កេត​ឃើញ​ថា​ មាន​ការ​រិះ​គន់​ខ្លាំង​ពេក​ ម្ចាស់​បទ​ “Super Bass”​ បាន​លុប​វីដេអូ​នោះ​ចោល​នៅ​រសៀល​ថ្ងៃ​អាទិត្យ​មុន។

 

អ្នក​ប្រើ​ប្រាស់​ Twitter​ ម្នាក់​បាន​សរសេរ​រិះគន់​ថា​ “​មាន​​មនុស្ស​ពិការ​រាប់​លាន​នាក់​ដែល​មិន​អាច​ដើរ​បាន​ ហើយ​នាង​យក​រឿង​​បែប​នេះ​​មក​លេង​សើច? កំប្លែង​ពេក​ហើយ!”។

 

Nicky Minaj​ ឆេះ​ដុំ​រឿង​ខ្លួន​​មើល​ងាយ​ជន​ពិការ

 

Nicky Minaj​ ឆេះ​ដុំ​រឿង​ខ្លួន​​មើល​ងាយ​ជន​ពិការ

 

 

ក្រោយ​ពេល​លុប​វីដេអូ​នោះ​ចោល​ Minaj​ បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​រិះ​គន់​នាង​ថា​ មនុស្ស​នៅ​លើ​រទេះ​រុញ​នោះ​មិន​មែន​ជា​ជន​ពិការ​ពិត​ប្រាកដ​នោះ​ទេ​ គ្រាន់​តែ​ជា​មិត្តភ័ក្ដិ​របស់​នាង​តែ​ប៉ុណ្ណោះ។

 

“គួរ​ឲ្យ​ចង់​សើច​ ពួក​អ្នក​ឯង​ដឹង​ស្រាប់​ហើយ​ថា ​ម្នាក់​នោះ​មិន​មែន​ជា​ជន​ពិការ​នោះ​ទេ។ ពួក​អ្នក​ឯង​ចង់​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ដល់​ថ្នាក់​ផង​ឬ? គេ​ជា​ពួកម៉ាក​របស់​ខ្ញុំ​ ដែល​ជិះ​នៅ​ក្នុង​រទេះ​រុញ​នោះ”។

 

បើ​ទោះ​ជា​តារា​សិច​ស៊ី​រូប​នេះ​ចេញ​មុខ​មក​បក​ស្រាយ​ហើយ​ក៏​ដោយ​ ក៏​រឿង​នេះ​មិន​បាន​ស្ងាត់​ទៅ​វិញ​ដែរ​ ដោយ​មាន​អ្នក​សរសេរ​នៅ​លើ​ Twitter​ បន្ត​ទៀត​ថា​ “រឿង​ដែល​ Nicki Minaj មិន​យល់​នៅ​ទី​នេះ​​នោះ​គឺ​បើ​ទោះ​ជា​អ្នក​ជិះ​នៅ​ក្នុង​រទេះ​រុញ​នោះ​មិន​មែន​ជា​ជន​ពិការ​ពិត​មែន​ក៏​ដោយ​ នេះ​ក៏​ជា​ការ​មិន​គោរព​ដល់​ជន​ពិការ​ដទៃ​ទៀត​ដែរ”៕

 

ចុចអាន៖ ម៉ារីម៉ា បង្ហាញ​កម្រង​រូប​​ស្អាត​ដូច​ទេពអប្សរ ពេល​ជិត​ឆ្លង​ទន្លេ​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ nydailynews