វីដេអូ៖ បុរស​ពិការ ប្រើ​លុយ​​សាក​ចិត្ត​ភាព​សោះ​ត្រង់​របស់​មនុស្ស​សព្វ​ថ្ងៃ

វីដេអូ៖ បុរស​ពិការ ប្រើ​លុយ​​សាក​ចិត្ត​ភាព​សោះ​ត្រង់​របស់​មនុស្ស​សព្វ​ថ្ងៃ

ដើម្បី​ជា​ការ​ពិសោធន៍​​​ចិត្ត​ថា​​តើ​មនុស្ស​​សព្វ​ថ្ងៃ​ស្មោះ​ត្រង់​​ឬ​អត់ វីដេអូ​​​​តាម​ដាន​សកម្មភាព​សង្គម​​​​​​ ជា​បទ​ពិសោធន៍​​មួយ​ត្រូវ​​បាន​ធ្វើ​ឡើង។

 

វីដេអូ៖ បុរស​ពិការ ប្រើ​លុយ​​សាក​ចិត្ត​ភាព​សោះ​ត្រង់​របស់​មនុស្ស​សព្វ​ថ្ងៃ
 

ម្ចាស់​គណនី​ YouTube ម្នាក់​ឈ្មោះ Adrian Gee មក​ពី​ទីក្រុង ​Adelaide ភាគ​ខាង​ត្បូង​ប្រទេស​អូស្ត្រាលី​​ជា​មួយ​ក្រុម​ការងារ​​បាន​រៀប​ចំ​លួច​ថត​វីដេអូ​។ Adrian បាន​ក្លែង​ជា​​បុរស​ពិការ​ភ្នែក​ទាំង​សង​ខាង​ម្នាក់។ ពេល​បាន​​ឮ​សូរ​​មនុស្ស​ណា​​​ដើរ​កាត់​តាម​ផ្លូវ Adrian បាន​ហៅ​ពួក​គេ​ទាំង​នោះ ដោយ​​​ធ្វើ​ជា​សុំ​ប្ដូរ​ក្រដាស​ប្រាក់​៥​ដុល្លារ​អូស្ត្រាលី​ ទៅ​ជា​លុយ​កាក់​ឬ​លុយ​រាយ។

 

​បុរស​ជា​ជន​ពិការ​ភ្នែក ​(ក្លែង​ក្លាយ) ​​​​​​​​​​​ Adrian បាន​លូក​ហោប៉ៅ​គាត់​ហើយ​បង្ហាញ​ទៅ​មនុស្ស​ទាំង​នោះ ។ Adrian ហុច​​ក្រដាស​ប្រាក់​៥០​ដុល្លារ​ ​ដោយ​ធ្វើ​ជា​​មិន​ដឹង​​ ថា​ជា​ក្រដាស​៥​ដុល្លារ​រួច​យក​ទៅ​ដូរ​ជា​មួយ​គេ។

 

បុរស​​​មក​ដំបូង​មិន​បាន​និយាយ​អ្វី​ច្រើន​ទេ​​ ដោយ​គ្រាន់​តែ​​មិន​ឃើញ​នរណា​ម្នាក់​នៅ​ទី​នោះ បាន​យក​​លុយ​៥០​ដុល្លារ​​ពី​ដៃ​បុរស​ពិការ​តែ​ម្ដង​ មិន​មាន​ដូរ​ឲ្យ​ជា​លុយ​បន្តិច​បន្តួច​វិញ​នោះ​ទេ។ ចំណែក​ នារី​ភាគ​ច្រើន​គឺ​មាន​ភាព​ស្មោះ​ត្រង់​ដោយ​ពួក​​គេ​បាន​​ប្រាប់​ទៅ​បុរស​ពិការ​​ពី​​ទឹក​លុយ​នៃ​ក្រដាស​ដែល​ត្រឹម​ត្រូវ​ពេល ​​​​​​​​​​​ Adrian ហុច​ប្រាក់​ទាំង​ពីរ (៥០ ​និង​៥​ដុល្លារ) ហើយ​​ពួក​គេ​ (នារីៗ)​ បាន​ដូរ​លុយ​ឲ្យ​នូវ​ចំនួន​ដ៏​ត្រឹម​ត្រូវ បើ​ទោះ​ពេល​ខ្លះ​គេ​មិន​មាន​លុយ​ដូរ​ ក៏​ប្រាប់​ទៅ Adrian ពី​ចំនួន​ទឹក​លុយ​ពិត​ដែរ​។

 

ជា​ចុង​ក្រោយ​មាន​បុរស​ចំណាស់​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ជួយ​ប្រាប់​ និង​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​បុរស​ពិការ។ ដោយ​ឡែក​​បុរស​ៗ​ជា​ច្រើន​ទៀត​សុទ្ធ​តែ​បាន​បោក​យក​​​លុយ​ Adrian ដោយ​ឲ្យ​ចំនួន​តិច​តួច​ដូរ​យក​៥០​ដុល្លារ​តែ​ម្ដង៕

 

ចុចអាន៖ នារី​ម្នាក់​ធ្វើ​ពុត​ជា​ស្រវឹង​ស្រា​ ចង់​សាក​ចិត្ត​មនុស្ស​ប្រុស​ អ្វី​ដែល​​​គិត​គឺ​នឹក​ស្មាន​មិន​ដល់

ចុចអាន៖ នារី​ម្នាក់​ញ៉ាំ​អេប៉ុង​​លាង​ចាន​​២០​​ដុំក្នុង​មួយ​ថ្ងៃ​ ជំនួស​អាហារ​ធម្មតា

 

​​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail