មើល Top Scorers ​នៅ​​លីក​​តំបន់​អាស៊ាន អត់​ទាន់មាន​នរណា​លើស ចាន់ វឌ្ឍនាកា


មើល Top Scorers ​នៅ​​លីក​​តំបន់​អាស៊ាន អត់​ទាន់មាន​នរណា​លើស ចាន់ វឌ្ឍនាកា

ដោយ​មើល​ឃើញ​ថា​នៅ​តាម​លីក​កំពូល​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ាន​គិត​ត្រឹម​បច្ចុប្បន្ន​នេះ មិន​មាន​នរណា​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង ចាន់ វឌ្ឍនាកា ​របស់​ក្លិប​បឹង​កេត​អង្គរ​នៅ​ឡើយ​ទេ។ ដូច្នេះ​ចង់​ដឹង​ថា​តារា Top Scorer ​នៅ​លីក​កំពូល​តាម​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ជា​នរណា​ខ្លះ​នោះ សូម​មើល​ខាង​ក្រោម​នេះ៖ ​

 

១. Rafael Ramazotti ​​និង Fazrul Nawaz ​រក​បាន​១៨​គ្រាប់ (នៅ​សិង្ហបុរី )

 

មើល Top Scorers ​នៅ​​លីក​​តំបន់​អាស៊ាន អត់​ទាន់មាន​នរណា​លើស ចាន់ វឌ្ឍនាកាFazrul Nawaz

 

មើល Top Scorers ​នៅ​​លីក​​តំបន់​អាស៊ាន អត់​ទាន់មាន​នរណា​លើស ចាន់ វឌ្ឍនាកា

Rafael Ramazotti

 

Rafael Ramazotti ​របស់​ក្លិប​ Brunei DPMM FC ​និង​កីឡាករ Fazrul Nawaz ​របស់​ក្លិប​ Warriors FC ​ដែល​លេង​ឱ្យ​ជម្រើស​ជាតិ​សិង្ហបុរី​ធ្លាប់​មក​កម្ពុជា​ដែរ​នោះ ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​លីក​កំពូល​សិង្ហបុរី S League ​ដោយ​គិត​ត្រឹម​២៣​ប្រកួត​នេះ (នៅ​សិង្ហបុរី ​លេង​៣​ជុំ ដូច្នេះ​១០​ក្រុម មាន​៣០​ប្រកួត) ។

 

២. ​Tambwe Patiyo ​រក​បាន​១៨​គ្រាប់ (នៅ​លីក​វៀតណាម)

 

មើល Top Scorers ​នៅ​​លីក​​តំបន់​អាស៊ាន អត់​ទាន់មាន​នរណា​លើស ចាន់ វឌ្ឍនាកា

Tambwe Patiyo អាវស

 

​កីឡាករ Tambwe Patiyo ​របស់​ក្លិប​ Becamex Binh Duong FC ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​លីក​កំពូល​វៀតណាម V League ​ក្នុង​រដូវ​កាល​២០១៥​នេះ ពោល​គឺ​កីឡាករ​បរទេស​រូប​នេះ​រក​បាន​១៨​គ្រាប់។

 

៣. ​ Diogo Luis Santo ​រក​បាន​២៤​គ្រាប់ (នៅ​លីក​ថៃ)

 មើល Top Scorers ​នៅ​​លីក​​តំបន់​អាស៊ាន អត់​ទាន់មាន​នរណា​លើស ចាន់ វឌ្ឍនាកាDiogo

 

​កីឡាករ Diogo ​របស់​ក្លិប Buriram United ​បាន​ក្លាយ​ជា​ Top Scorers ​ប៉ុណ្ណោះ​អាសន្ន​នៅ​លីក​កំពូល Thai Premier League ​ក្រោយ​រក​បាន​២៤​គ្រាប់ គិត​ត្រឹម​២៨​ប្រកួត​កន្លង​មក​នេះ។

 

៤. Kazuo Honma ​រក​បាន​១៩​គ្រាប់ (​នៅ​លីក​ឡាវ)

 

មើល Top Scorers ​នៅ​​លីក​​តំបន់​អាស៊ាន អត់​ទាន់មាន​នរណា​លើស ចាន់ វឌ្ឍនាកា

Kazuo Honma អាវ​ក្រហម

 

​កីឡាករ Kazuo Honma ​រក​បាន​១៩​គ្រាប់ ក្លាយ​ជា​ Top Scorer ​នៅ​លីក​កំពូល Lao Premier League ​ក្នុង​រដូវ​កាល​នេះ។

 

៥. ​Hardi Bujang ​និង Abdul Azizi Ali Rahman ​រក​បាន​១៣​គ្រាប់ (នៅ​លីក​ប្រ៊ុយណេ)

នៅ​លីក​កំពូល​ប្រ៊ុយណេ ​ក្រុម MS ABDB ​ជា​ក្រុម​ដែល​បាន​លើក​ពាន ​Brunei Super League ​ក្នុង​ឆ្នាំ​នេះ​ទៅ​ហើយ ត្បិត​តែ​ការ​ប្រកួត​នៅ​សល់​២​ប្រកួត​ទៀត​ក៏​ដោយ ព្រោះ​ថា​ក្រុម​មួយ​នេះ​មាន​ពិន្ទុ​លើស​គេ​ដាច់។ ចំពោះ​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​វិញ គិត​ត្រឹម​បច្ចុប្បន្ន​នេះ​គឺ ​Hardi Bujang ​និង Abdul Azizi Ali Rahman ​ដែល​រក​បាន​១៣​គ្រាប់។

 

៦. ​César Augusto ​រក​បាន ២៨​គ្រាប់ (នៅ​លីក​មីយ៉ាន់ម៉ា )

Myanmar National League ​ជា​លីក​កំពូល​របស់​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​បាន​រក​ឃើញ​ជើង​ឯក​ទៅ​ហើយ​គឺ​ក្រុម Yangon United ខណៈ​ដែល​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​គឺ César Augusto ​រក​បាន ២៨​គ្រាប់​ដែល​លេង​នៅ​ក្រុម Yangon United ​តែ​ម្ដង។

 

៧. ​Adrián Gallardo ​រក​បាន​១៨​គ្រាប់ (នៅ​លីក​ហ្វីលីពីន )

United Football League (Philippines) ​ជា​លីក​កំពូល​ប្រចាំ​ប្រទេស​ហ្វីលីពីន ដែល​ជើង​ឯក​ក្នុង​ឆ្នាំ​២០១៥​នេះ បាន​ទៅ​លើ​ក្រុម Ceres ​​និង​កីឡាករ  Adrián Gallardo ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ១៨​គ្រាប់។

 

៨. Dramane Traore ​រក​បាន​២០​គ្រាប់ (​លីក​នៅ​ម៉ាឡេស៊ី )

Malaysia Super League ​ជា​លីក​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី ដោយ​ក្នុង​ឆ្នាំ​នេះ​ក្លិប Johor Darul Ta’zim ជា​ម្ចាស់​ជើង​ឯក ហើយ​កីឡាករ Dramane Traore ជា​ Top Scorer ​រក​បាន​២០​គ្រាប់។

 

៩. ចាន់ វឌ្ឍនាកា ​រក​បាន​៣៥​គ្រាប់ (​នៅ​កម្ពុជា)

 

មើល Top Scorers ​នៅ​​លីក​​តំបន់​អាស៊ាន អត់​ទាន់មាន​នរណា​លើស ចាន់ វឌ្ឍនាកា

 

នៅ​លីក​កំពូល​កម្ពុជា ចាន់ វឌ្ឍនាកា ​របស់​ក្លិប​បឹង​កេត​អង្គរ ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បណ្ដោះអាសន្ន ពោល​គឺ​៣៥​គ្រាប់ ដោយ​គិត​ត្រឹម​វគ្គ Play Off ​៤​ក្រុម​ចុង​ក្រោយ​នេះ។

 

ចំពោះ​ប្រទេស​ទីម័រ​វិញ មាន​ក្របខណ្ឌ​លីក​កំពូល​ដែរ Super Liga Timorense ប៉ុន្តែ​ត្រូវ​រំសាយ​វិញ​ទៅ​ហើយ ដោយសារ​តែ​មិន​មាន​ក្លិប​គ្រប់គ្រាន់។ ចំណែក​ឯ​លីក​កំពូល​របស់​ប្រទេស​ឥណ្ឌូណេស៊ី​វិញ Indonesia Super League ទើប​តែ​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​នេះ បាន​៣​ប្រកួត​ទេ ដូច្នេះ​ពិបាក​កំណត់​យក Top Scorer ៕

 

អត្ថបទ៖ មុន្នី រម្យ