Chelsea ឈ្នះ ​Dynamo Kiev​ ២-១ ជួយ​ Mourinho ឲ្យ​ធូរ​ស្បើយ​


Chelsea ឈ្នះ ​Dynamo Kiev​ ២-១ ជួយ​ Mourinho ឲ្យ​ធូរ​ស្បើយ​

ក្រុម​តោ​ខៀវ Chelsea បាន​យក​ឈ្នះ​លើ​​ក្រុម​អ៊ុយក្រែន​ Dynamo Kiev ​២-១ នៅ​ចុង​ម៉ោង ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូល​ G យប់​មិញ និង​ជួយ​ឲ្យ​អ្នកចាត់ការ​ Jose Mourinho ​ធូរ​ស្បើយ​ពី​សម្ពាធ​ឡើង​វិញ។

 

Chelsea ឈ្នះ ​Dynamo Kiev​ ២-១ ជួយ​ Mourinho ឲ្យ​ធូរ​ស្បើយ​

 

Mourinho ​បាន​រង​សម្ពាធ​យ៉ាង​ខ្លាំង​ ហើយ​​​មាន​មតិ​ខ្លះ​ថា ​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ នឹង​អាច​អស់​តំណែង​ទៀត​ផង​​ បើ​នៅ​តែ​ដឹក​នាំ​ក្រុម​​មិន​បាន​ល្អ ខណៈ​ដែល​តោ​ខៀវ​បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​១៥ ក្នុង​តារាង​ Premier League។

 

​ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ​ Stamford Bridge ​យប់​មិញ តោ​ខៀវ បាន​នាំ​មុខ​ ១-០ មុន​​នៅ​តង់​ទី​១ បន្ទាប់​ពី​​កីឡាករ​ Aleksandar Dragovic ​បាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នៅ​នាទី​៣៤។ ​ចូល​ដល់​តង់​ទី​២ ខ្សែ​ការពារ​រូប​នេះ​ដដែល បាន​រក​គ្រាប់​តាម​ស្មើ ១-១ ឲ្យ​ Dynamo Kiev ​​វិញ​នៅ​នាទី​៧៧ ​ប៉ុន្តែ​ Willian ​បាន​ស៊ុត​ហ្វ្រីឃីត​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​អស្ចារ្យ​នៅ​ចុង​ម៉ោង​នាទី​៨៣ ជួយ​ឲ្យ​តោ​ខៀវ​បាន​៣​ពិន្ទុ​ពេញ។

 

ជ័យ​ជម្នះ​នេះ បាន​ជួយ​ឲ្យ​ Chelsea ឡើង​ទៅ​ឈរ​នៅ​លេខ​២ ក្នុង​ពូល​ G ​មាន​៧​ពិន្ទុ​ ដោយ​តាម​ពី​ក្រោយ​ក្រុម​លេខ​១ Porto ៣​ពិន្ទុ និង​លើ​​ក្រុម​លេខ​២ Dynamo Kiev ២​ពិន្ទុ៕

 

Chelsea ឈ្នះ ​Dynamo Kiev​ ២-១ ជួយ​ Mourinho ឲ្យ​ធូរ​ស្បើយ​

 

Chelsea ឈ្នះ ​Dynamo Kiev​ ២-១ ជួយ​ Mourinho ឲ្យ​ធូរ​ស្បើយ​

 

Chelsea ឈ្នះ ​Dynamo Kiev​ ២-១ ជួយ​ Mourinho ឲ្យ​ធូរ​ស្បើយ​

 

Chelsea ឈ្នះ ​Dynamo Kiev​ ២-១ ជួយ​ Mourinho ឲ្យ​ធូរ​ស្បើយ​

 

Chelsea ឈ្នះ ​Dynamo Kiev​ ២-១ ជួយ​ Mourinho ឲ្យ​ធូរ​ស្បើយ​

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​​ប្រភព៖ bbc