Neymar & Suarez ​ជួយ​ Barca ស៊ី​​ BATE ​៣-០ ផុយៗ

Neymar & Suarez ​ជួយ​ Barca ស៊ី​​ BATE ​៣-០ ផុយៗ

តារា​ឆ្នើម​ៗ​ Neymar និង​ Luis Suarez បាន​បញ្ចេញ​ថ្វី​ជើង ជួយ​ឲ្យ​ក្រុម​ Barcelona ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ UEFA Champions League បាន​បំបាក់​​ក្រុម​បេឡារូស BATE Borisov ៣-០ ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល​ E ​នា​កីឡដ្ឋាន Camp Nou យប់​មិញ។

 

Neymar & Suarez ​ជួយ​ Barca ស៊ី​​ BATE ​៣-០ ផុយៗ

 

Neymar ​រក​បាន​២​គ្រាប់​ម្នាក់​ឯង នៅ​នាទី​៣០ ដោយ​បាល់​​ពិន័យ​១១​ម៉ែត្រ និង​នាទី​៨៣​​ទៀត ខណៈ​ដែល​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Liverpool (Suarez) ​ក៏​រក​បាន​១​គ្រាប់​ដែរ នៅ​នាទី​៦០។ លទ្ធផល​នេះ បាន​ជួយ​ឲ្យ​ Barca មាន​១០​ពិន្ទុ ឈរ​កំពូល​តារាង​ពូល E លើ​ក្រុម​លេខ​២ Roma ៥​ពិន្ទុ ប៉ុន្តែ​​ពុំ​ទាន់​អាច​ឡើង​ទៅ​វគ្គ​បន្ត ដោយ​ស្វ័យ​ប្រវត្តិ​ទេ ពោល​គឺ​ត្រូវ​ការ​១​ពិន្ទុ​ទៀត​ ខណៈ​ដែល​សល់​២​ប្រកួត​ក្នុង​ដៃ។

 

​តាំង​ពី​ដូរ​ឈ្មោះ​ពី​ European Champion Clubs’ Cup ឬ European Cup ទៅ​ UEFA Champions League ​នៅ​ឆ្នាំ​១៩៩២​មក ពុំ​ទាន់​មាន​ក្រុម​ខ្លាំង​ណា​មួយ ​អាច​ការពារ​តំណែង​ជើង​ឯក ពាន​រង្វាន់​មួយ​នេះ​បាន ឬ​លើក​ពាន​២​ឆ្នាំ​ជាប់ៗ​គ្នា​បាន​ទេ។ ​ដូច្នេះ​ក្រុម​អ្នក​មាន​បុណ្យ សង្ឃឹម​ថា ​ពួកគេ​នឹង​អាច​បំបែក​កំណត់​ត្រា​នេះ​បាន​ រដូវ​កាល​នេះ។

 

​ក្រោយ​ចប់​ការ​ប្រកួត​ Luis Enrique ​អ្នកចាត់ការ​ក្រុម​ Barca បាន​និយាយ​ថា៖ “ខ្ញុំ​រីករាយ​ណាស់ ជាមួយ​ការ​ប្រកួត​នេះ។ វា​ជា​លទ្ធផល​ដ៏​អស្ចារ្យ។ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ដើម្បី​ឈ្នះ​ពាន​រង្វាន់​ UEFA Champions League នេះ។ យើង​ចង់​បញ្ចប់​ ដោយ​ឈរ​នៅ​លេខ​១ ក្នុង​ពូល ​ហើយ​យើង​ត្រូវ​តែ​យក​ឈ្នះ​លើ​ Roma ឲ្យ​បាន​នៅ​ប្រកួត​បន្ទាប់”៕

 

Neymar & Suarez ​ជួយ​ Barca ស៊ី​​ BATE ​៣-០ ផុយៗ

 

Neymar & Suarez ​ជួយ​ Barca ស៊ី​​ BATE ​៣-០ ផុយៗ

 

Neymar & Suarez ​ជួយ​ Barca ស៊ី​​ BATE ​៣-០ ផុយៗ

 

Neymar & Suarez ​ជួយ​ Barca ស៊ី​​ BATE ​៣-០ ផុយៗ

 

Neymar & Suarez ​ជួយ​ Barca ស៊ី​​ BATE ​៣-០ ផុយៗ

 

Neymar & Suarez ​ជួយ​ Barca ស៊ី​​ BATE ​៣-០ ផុយៗ

 

Neymar & Suarez ​ជួយ​ Barca ស៊ី​​ BATE ​៣-០ ផុយៗ

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | dailymail