លោក​តា​វ័យ​ ៦៨​ឆ្នាំ ផ្ញើ​ខ្លួន​នឹង​ស៊ីក្លូ​បាន​ត្រឹម​តែ​៥ពាន់រៀលក្នុង​មួយ​​ថ្ងៃ


លោក​តា​វ័យ​ ៦៨​ឆ្នាំ ផ្ញើ​ខ្លួន​នឹង​ស៊ីក្លូ​បាន​ត្រឹម​តែ​៥ពាន់រៀលក្នុង​មួយ​​ថ្ងៃ

អស់​រយៈ​ពេល​ ២៥​ឆ្នាំ​ដែល​លោក​តា​ យុន ចាប វ័យ ៦៨​ឆ្នាំ​រូប​នេះ​បាន​ផ្ញើ​ខ្លួន​នឹង​ស៊ី​ក្លូ​​ ជា​ទី​ជម្រក​ផង​ជា​របរ​ចិញ្ចឹម​ជីវិត​ផង​ហើយ​ក្នុង​មួយ​ថ្ងៃ​ រក​បាន​ត្រឹម​ ៥​ពាន់​ ទៅ​១ម៉ឺន​រៀ​ល​ប៉ុណ្ណោះ។

 

ដោយសារ​ជីវភាព​ជួប​ការ​ខ្វះ​ខាត​ បាន​តម្រូវ​ឲ្យ លោកតា​កម្សត់​​ចេញ​ដើរ​រកស៊ី​ផ្សង​ព្រេង​តែ​ម្នាក់​ឯង​លើ​ទឹក​ដី​ភ្នំពេញ​អស់​រយៈ​ពេល​២៥​ឆ្នាំ​​ហើយ​​ជាមួយ​នឹង​ ស៊ី​ក្លូ​ដែល​ជា​របស់​សំណព្វ​ចិត្ត​ក្នុង​ជីវិត​ព្រោះ​ មាន​តែ​ស៊ីក្លូ​ហ្នឹង​ហើយ​នៅ​ក្បែរ​គាត់​សព្វថ្ងៃ។ នេះ​ជា​ការ​លើក​​ឡើង​របស់​លោក​តា​ យុន​ ចាប។

 

លោក​តា​វ័យ​ ៦៨​ឆ្នាំ ផ្ញើ​ខ្លួន​នឹង​ស៊ីក្លូ​បាន​ត្រឹម​តែ​៥ពាន់រៀលក្នុង​មួយ​​ថ្ងៃ

 

ទោះ​បី​ជា​វ័យ​កាន់​តែ​ចាស់​ក៏​ដោយ​ លោ​ក​តាដែល​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កណ្តាល​នេះ​​នៅ​តែ​តស៊ូ​ ខិត​ខំ​រក​ប្រាក់​មក​ចិញ្ចឹម​ក្រពះ​ ព្រោះ​គ្មាន​កូន​ចៅ​ណា​គេ​អាច​ចិញ្ចឹម​លោក​តា​បាន​ទេ៖ “កូន​ចៅ​តា​សុទ្ធ​តែ​មាន​ជីវភាព​លំបាក​ដូច​គ្នា ពួក​គេ​រក​ព្រឹក​ខ្វះ​ល្ងាច​ ចិញ្ចឹម​តែ​ក្រុម​គ្រួសារ​ប្តី​ប្រពន្ធ​គេ​មិន​ចង់​រស់​ផង​ចៅ តា​ក៏​មិន​ចង់​ឲ្យ​កូន​ចៅ​លំបាក​ដែរ ចឹង​មាន​តែ​រកស៊ី​ធាក់​ស៊ីក្លូ​ចិញ្ចឹម​ខ្លួន​ឯង​នៅ​ភ្នំពេញ​នេះ​”។

 

​របរ​ធាក់​ស៊ី​ក្លូ​នេះ បាន​ត្រឹម​តែ​ម៉ា​រស់​ប៉ុណ្ណោះ ពេល​ខ្លះ​សឹង​តែ​មិន​បាន​ភ្ញៀវ​ម្នាក់​ផង​ ណាមួយ​លោ​តា​វ័យ​ក៏​កាន់​តែ​ចាស់​ មិន​សូវ​មាន​កម្លាំង​គ្រប់​គ្រាន់​ទៅ​ហៅ​ដណ្តើម​ភ្ញៀវ​ដូច​គេ​ក្មេង​ៗ​នោះ​ទេ​។លោក​តា​ថ្លែង​ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់​ថា​៖ «​ ឥឡូវ​នេះ​ពិបាក​ណាស់​ចៅ ភ្ញៀវ​លែង​សូវ​ជិះ​ ស៊ី​ក្លូ​ដូច​ពី​មុន​ទៀត​ហើយ តា​ក៏​រក​មិន​សូវ​បាន​ គេ​ជិះ​តែ​កង់​បី​ទេ​ ម៉ូយ​តា​មាន​តែ​អ្នក​ដឹក​ឥវ៉ាន់​បន្លែ​តែ​ប៉ុណ្ណោះ​ ហើយ​ស៊ី​ក្លូ​របស់​តា​យឺត​​ទៅ​មុខ​មិន​បាន​លឿន​ណាមួយ​តា​ចាស់​ហើយ​”។

 

ស្ថិត​ក្នុង​វ័យ​ ៦៨​ឆ្នាំ​ លោក​តា​ត្រូវ​ក្រោក​ពី​យប់​ម៉ោង​ ៥​ ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​​រៀប​ចំ​​​ខ្នើយ​មុង​នៅ​លើ​ស៊ី​ក្លូ​យក​ទៅ​ផ្ញើ​អ្នក​ស្គាល់​គ្នា​ម្នាក់​ដែល​លក់​បន្លែ​នៅ ផ្សារ​ថ្មី។ ក្រោយ​ដឹក​ភ្ញៀវ​ចប់​ ប្រហែល​ជា​ម៉ោង​ ៨​ យប់​លោក​តា​ត្រឡប់​មក​កាន់​សំយាប​មុខ​ផ្ទះ​គេ​ម្ដុំ​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ហួស​​ស្តុប​ណាន​ជីង​បន្តិច។ទីតាំង​សម្រាក​របស់​លោក​តា​ជាមួយ​នឹង​ស៊ីក្លូ​ មក​ដល់​ឥឡូវ​ បាន​ដូរ​អស់​ជាច្រើន​កន្លែង​ហើយ លោក​តា​ ប្រាប់​ថា​ម្ចាស់​ផ្ទះ​ ចិត្ត​ល្អ​ដែរ​គេ​មិន​ថា​អី​ទេ ដោយ​ពេល​យប់​លោក​តា​អាច​យក​ស៊ី​ក្លូ​មក​ចត​សម្រាក​នៅ​មុខ​ផ្ទះ​គេ​បាន៕

 

លោក​តា​វ័យ​ ៦៨​ឆ្នាំ ផ្ញើ​ខ្លួន​នឹង​ស៊ីក្លូ​បាន​ត្រឹម​តែ​៥ពាន់រៀលក្នុង​មួយ​​ថ្ងៃ

 

លោក​តា​វ័យ​ ៦៨​ឆ្នាំ ផ្ញើ​ខ្លួន​នឹង​ស៊ីក្លូ​បាន​ត្រឹម​តែ​៥ពាន់រៀលក្នុង​មួយ​​ថ្ងៃ

 

លោក​តា​វ័យ​ ៦៨​ឆ្នាំ ផ្ញើ​ខ្លួន​នឹង​ស៊ីក្លូ​បាន​ត្រឹម​តែ​៥ពាន់រៀលក្នុង​មួយ​​ថ្ងៃ
​​​​
អត្ថបទ៖ ថា ម៉ាលីដា
រូបថត៖ ទូរសព្ទ​ដៃ