សម្តេច ក្រឡាហោម ស ខេង ចេញបទបញ្ជា ឲ្យសមត្ថកិច្ ចគ្រប់ខេត្តក្រុង «ការពារសុវត្ថិភាព ឥស្សរជន នយោបាយ គ្រប់និន្នាការ»

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានចេញបទបញ្ជាមួយផ្ញើជូនគ្រប់អភិបាលរាជធានី ខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីខេត្ត ឲ្យយកចិត្តទុកដាក់ចាត់វិធានការ ពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និង សុវត្ថិភាពជូនដល់ ឥស្សរជននយោបាយគ្រប់និន្នាការ, អ្នកការទូត និងធុរៈជន ដែលកំពុងរស់នៅ លើទឹកដីកម្ពុជា។

នៅលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តត្រូវខិតខំចាត់ចែងការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

សម្តេច ក្រឡាហោម ស ខេង ចេញបទបញ្ជា ឲ្យសមត្ថកិច្ ចគ្រប់ខេត្តក្រុង «ការពារសុវត្ថិភាព ឥស្សរជន នយោបាយ គ្រប់និន្នាការ»