សម្តេច​ហ៊ុន សែន ​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​គម្រោង​ការពារ​ទឹកជំនន់

រាជធានី​ភ្នំពេញ ៖ ​នា​វេលាម៉ោង​៧ និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​០៥ វិច្ឆិកា ២០១៥​ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញជំហាន​ទី​៣ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ការពារ​ទឹកជំនន់​ផង និង​រំដោះ​ទឹក​បញ្ចៀស​ការ​ជន់​លិច​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

ពិធី​នេះ ​ធ្វើ​នៅ​លើ​សួនច្បារ មុខ​វត្ត​បទុម​វ​តី​ទល់មុខ​មជ្ឈមណ្ឌល​ហុងកុង ឬ​ខាងត្បូង ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ៕