គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​០៨ និង​របួសធ្ងន់​១០​នាក់

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់ ៨​នាក់​(​ស្រី២​នាក់​) អ្នក​របួសធ្ងន់ ៨​នាក់ ​(​ស្រី២​នាក់​), របួសស្រាល២​នាក់
​(​ស្រី​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​ទី​០៤ វិច្ឆិកា ២០១៥​។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៧​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន១០​គ្រឿង​, រថយន្ត​ធុន​តូច២​គ្រឿង​, រថយន្ត​ធុន​ធំ១​គ្រឿង​, យាន​ផ្សេង​ៗ៤​គ្រឿង​, ថ្មើរជើង២​នាក់ ​។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មានល្មើស​ល្បឿន៥​លើក​, ស្រវឹង២​លើក​, មិន​គោរព​សិទ្ធិ២​លើក​, ប្រជែង​គ្រោះថ្នាក់២​លើក​, ប្រកាន់​ស្តាំ១​លើ​,  ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន១៤​នាក់ ​(​យប់៦​នាក់​)  ៕