សា​លា​រៀន​អន្តរ​ជាតិ IUIS ផ្តល់​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ថ្នាក់​ទី​១ ដល់​ទី​១០​ចំ​នួន​៣០០​នាក់ (មាន​វីដេ​អូ)

(ភ្នំ​ពេញ)៖ IUIS គឺ​ជា​គ្រឹះ​ស្ថាន​អប់​រំ​កម្រិត​បឋម និង​មធ្យម​សិ​ក្សា បង្កើត​ឡើង​ដោយ​ក្រុម​បញ្ញ​វន្ត​ខ្មែរ ក្នុង​ស្រុក និង​ក្រៅ​ស្រុក​១​ក្រុម ក្នុង​គោល​បំ​ណង​ចូល​រួម​ជា​មួយ រាជ​រដ្ឋា​ភិ​បាល ដើម្បី​លើក​កំ​ពស់​គុណ​ភាព​អប់​រំ​នៅ​កម្ពុជា​។ បេសកកម្មចំបងរបស់ IUIS គឺការលើកកំពស់ចំណេះដឹង ផ្នែកវិទ្យាសាស្រ្ត ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មាន ដែល​ជា​មូល​ដ្ឋានគ្រឹះ នៃគ្រប់ឯកទេសសិក្សា ដើម្បីបណ្តុះបណ្តុះបណ្តាល ធនធានមនុស្សសម័យថ្មី ដែលសមត្ថភាពប្រកួតប្រជែង និង​ច្នៃ​ប្រ​ឌិតខ្ពស់ សម្រាប់ប្រទេសកម្ពុជា ដែលត្រូវប្រឈមនឹងទីផ្សារការងារ នៃសហគមន៍សេដ្ឋកិច្ចអាស៊ាននា ពេលខាងមុខ។ លោក អេរិក ឯក ដែលជានាយកប្រតិបត្តិ សាលារៀនដ៏ទំនើបមួយនេះ បានបញ្ជាក់ឲ្យដឹងថា ដើម្បីទទួលបានជោគជ័យ នូវ​បេសកកម្មដ៏សំខាន់នេះ សាលាបានធ្វើការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធអប់រំ រួមមានអគារសិក្សាទំនើប បន្ទប់​សិក្សា​ធំ​ទូ​លាយ តាមមាត្រដ្ឋានអន្តរជាតិ កៅអីសិក្សាទំនើបនាំចូលពីបរទេស ក៏ដូចជាសម្ភារៈរូបវន្តចាំបាច់ដទៃទៀត ដូច​ជា​មន្ទីរ​ពិ​សោធន៍​ សាលអាន និងទីធ្លាកីឡា ។ល។ ដើម្បីបំពេញតាមតម្រូវការ នៃការអភិវឌ្ឍចំណេះដឹង និងកាយសម្បទារបស់សិស្ស។ ចំ​ពោះធនធានគ្រូវិញ សាលាបានធ្វើការជ្រើសរើសគ្រូ ដែលមានសមត្ថភាពចម្រុះជាតិសាសន៍ ដែលជាប្រយោជន៍ដល់សិស្ស ក្នុងការបង្កើនការយល់ដឹងអន្តរវប្បធម៌ (Cross-cultural understanding) […]