នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា កម្លាំង អ.ហ ត្រៀមខ្លួនជាស្រេច ក្នុងការតាមចាប់ រថយន្តមិនបង់ពន្ធ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជ អាវុធហត្ថ (អ.ហ) លើផ្ទៃប្រទេស បានបញ្ជាក់ថា កម្លាំងរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជា  មួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការតាមចាប់រថយន្តគ្មានពន្ធ ហើយកំពុងចរាចរក្នុងប្រទេសកម្ពុជា  ដើម្បីកៀងគរប្រមូលថវិកាជូនជាតិ ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ជំហររបស់នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានបង្ហាញតាមរយៈលិខិតមួយច្បាប់ផ្ញើជូនទៅលោក គុណ ញឹម   អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌលព័ត៌  មានដើមអម្ពិល ទើបទទួលបាននៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា នេះ។

ការបង្ហាញនូវកិច្ចសហការរបស់ នាយឧត្តមសេនីយ៍ សៅ សុខា គឺឆ្លើយតបតាមសំណើរបស់លោក គុណ ញឹម  កាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅ ដោយបានស្នើសុំឲ្យកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមសហការ  ក្នុងការប្រមូលពន្ធអាករ និង ប្រាក់ពិន័យលើយានយន្តមានស្រាប់ក្នុងប្រទេស ដែលមិនបានបំពេញកាតព្វកិច្ចពន្ធ អាករ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានក្រើន  រំលឹក ទៅដល់អាជ្ញាធរ កម្លាំងប្រដាប់អាវុធ គ្រប់រាជធានី ខេត្ត-ក្រុង បញ្ចេញវិធានការទប់ស្កាត់សកម្មភាពរត់គេច  ពន្ធ និងការមិនបង់ពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ ។

បន្ទាប់ពីការប្រកាស ក្រើនរំលឹករបស់ម្តេចតេជោ គេសង្កេតឃើញមានវិធានការជាច្រើន ត្រូវបានដាក់ចេញ ដោយ  មន្រ្តីអនុវត្តច្បាប់ ជាពិសេសអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញប្រតិបត្តិការក្តៅ ចុះប្រមូលរថយន្តទំនើ បៗគ្មានពន្ធ ដែលកំពុងចរាចរលើដងផ្លូវ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក៏ដូចកន្លែងលក់រថយន្ត បានជាច្រើនគ្រឿង៕

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា កម្លាំង អ.ហ ត្រៀមខ្លួនជាស្រេច ក្នុងការតាមចាប់ រថយន្តមិនបង់ពន្ធ
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា កម្លាំង អ.ហ ត្រៀមខ្លួនជាស្រេច ក្នុងការតាមចាប់ រថយន្តមិនបង់ពន្ធ
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា កម្លាំង អ.ហ ត្រៀមខ្លួនជាស្រេច ក្នុងការតាមចាប់ រថយន្តមិនបង់ពន្ធ
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា កម្លាំង អ.ហ ត្រៀមខ្លួនជាស្រេច ក្នុងការតាមចាប់ រថយន្តមិនបង់ពន្ធ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត