គ្រាន់តែបដិសេធមិនរៀបការ នារីវ័យ ២០ឆ្នាំ​ ត្រូវអតីតមិត្ដប្រុស បង្ខំឲ្យទៅឋាននរក ទាំងវ័យក្មេង

ប៉ាគីស្ថាន៖ នារីវ័យក្មេងអាយុ ទើបតែ ២០ឆ្នាំ បានលាចាកលោក ក្រោយពីនាងប្រាប់ ប៉ូលីសថា នាងត្រូវបានអតីតសង្សារ ដុតនាងទាំងរស់ ដោយសារតែបដិសេធការស្នើរសុំរៀបការ។

នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Sonia Bibi ត្រូវបាន បញ្ជូនមកកាន់មន្ទីរពេទ្យ កាលពីខែមុន និងនាងបានរាយការណ៍ទៅកាន់ ប៉ូលីសថា នាងត្រូវបាន អតីតមិត្ដប្រុស ឈ្មោះ Latif Ahmed អាយុ ២៤ឆ្នាំ ប្រើសាំង និងដុតភ្លើងនាងទាំងរស់។ នៅពេលដែលបញ្ជូនមកដល់មន្ទីរពេទ្យភ្លាម អាការៈរបស់នាងត្រូវបានក្រុមបុគ្គលិកពេទ្យ ជឿជាក់ថា នាងនឹងអាចជាសះស្បើយ តែមកដល់ថ្ងៃអង្គារមុននេះ នាងបានស្លាប់ ដោយសារតែឆ្លងមេរោគ នេះបើតាមសម្ដីលោក វេជ្ជបណ្ឌិតនៅក្នុង មន្ទីរពេទ្យ Nishtar នៃទីក្រុង Multan។ 

គួរបញ្ជាក់ថា ៥០ភាគរយនៃខ្លួនប្រាណនាងត្រូវបាន ឆាបឆេះនិងរងរបួសដោយសារតែ ការវាយប្រហារមួយនេះ និងហេតុការណ៍នេះ បានកើតឡើង នៅក្នុងភូមិដាច់ស្រយាលមួយ នៃទីក្រុង Multan ដែលនាពេលនេះ ប៉ូលីសបានឃាត់ខ្លួនជនសង្ស័យ ដែលជាអតីតមិត្ដប្រុសនាង។ នេះបើតាមការ ស្រាវជ្រាវជំហានដំបូង បានបញ្ជាក់ឲ្យដឹងថា Ahmed រូបនេះ បានប្រើភ្លើងដុតនាង ទាំងរស់ ក្រោយពីនាង បដិសេធរៀបការជាមួយ។

គ្រាន់តែបដិសេធមិនរៀបការ នារីវ័យ ២០ឆ្នាំ​ ត្រូវអតីតមិត្ដប្រុស បង្ខំឲ្យទៅឋាននរក ទាំងវ័យក្មេង
រូបភាពរបស់នាង  Sonia Bibi កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៥ នៅក្នុងមន្ទីរពេទ្យ

មាននារីជាច្រើនរយនាក់ ត្រូវបានគេធ្វើឃាត នៅក្នុងប៉ាគីស្ថានជារៀងរាល់ឆ្នាំ ដូចជា រឿងអំពើហិង្សាក្នុងគ្រួសារ ឬទាក់ទងនឹង រឿងបំផ្លាញកិត្ដិយសក្រុមគ្រួសារជាដើម៕

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត