មើលទូរទស្សន៍លើសពី ៣ម៉ោងក្នុងមួយថ្ងៃអាចបណ្តោលឲ្យឆាប់ស្លាប់

ក្រុមអ្នកស្រាវជ្រាវនៅឯវិទ្យាស្ថាន US National Cancer បាន​រកឃើញថា មនុស្សដែលមើលទូរទស្សន៍ច្រើនជាង ៣ ម៉ោងកន្លះ ក្នុងមួយថ្ងៃ មិនត្រឹមតែ​ត្រូវប្រឈមមុននឹង​ការជំងឺ សសៃឈាម​បេះដូង, ជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែ​ត្រូវទទួលរងនូវហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម, ផ្តាសាយ, រលាកសួត, ជំងឺថ្លើមថែមទៀត។
 
មើលទូរទស្សន៍លើសពី ៣ម៉ោងក្នុងមួយថ្ងៃអាចបណ្តោលឲ្យឆាប់ស្លាប់
មនុស្សដែលអង្គុយ​នៅមុខ​អេក្រង់ទូរទស្សន៍ចាប់ពី ៣ ទៅ ៤ម៉ោងក្នុងមួយថ្ងៃ បង្កើន​ហានិភ័យនៃការស្លាប់ ១៥% បើធៀប​ទៅនឹងមនុស្សដែលមើលទូរទស្សន៍​តិចជាង ១ម៉ោង​រាល់​ថ្ងៃ។ ចំពោះអ្នកដែលមើលទូរទស្សន៍ ៧ម៉ោងក្នុងមួយថ្ងៃ អាចមានហានិភ័យរហូតដល់ ៤៧% ឯណោះ។
ក្នុងការសិក្សានេះ អ្នកវិទ្យាសាស្ត្រ​បានបង្ហាញថា នៅមានកត្តាផ្សេងទៀតដូចជាង របបអាហារ​មិនល្អ, ការជក់បារី និងផឹកស្រា ក៏រួមចំណែកធ្វើឲ្យមាន​ហានិភ័យដែរ។ ទោះបីជា​យ៉ាងណា អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ការគំរាមកំហែងខ្លាំង​បំផុត​ គឺបណ្តោលមកពីការមើលទូរទស្សន៍ច្រើនពេក។
សូម្បីតែរាងកាយរបស់អ្នកទម្លាប់មានសកម្មភាពខណៈដែលមើល​ទូរទស្សន៍ ក៏កម្រិត​នៃការបាត់បង់ជីវិតនៅតែមាន​ឥទ្ធិពលខ្ពស់ដដែល។ 
ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងទៅលើមនុស្សចំនួន ២២១,០០០ នាក់ ដែមាន​អាយុចាប់ពី ៥០ ទៅ ៧១ឆ្នាំ ហើយនៅពេលចាប់ផ្តើមធ្វើការស្រាវជ្រាវ ពួកគេ​ត្រូវ​បាន​ពិនិត្យសុខភាព​យ៉ាង​​ត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិត Sarah Keadle បានមានប្រសាសន៍ថា៖ «ការមើលទូរទស្សន៍ច្រើនពេកមិនសូវហាត់ប្រាណ លទ្ធផលចុងក្រោយអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ ចំណែក​ឯការហាត់ប្រាណ​បើ​ទោះបីជាមិនអាច​លុបបំបាត់ហានិភ័យដែលបណ្តោលមកពីការមើលទូរទស្សន៍បានទាំងស្រុង ប៉ុន្តែ​វាជាវិធីដ៏ល្អបំផុត​ដែលអាចធ្វើឲ្យអ្នកមានសុខភាពល្អ»៕
ដោយ៖ មង្គលការ
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មើលទូរទស្សន៍លើសពី ៣ម៉ោងក្នុងមួយថ្ងៃអាចបណ្តោលឲ្យឆាប់ស្លាប់