​បារមី​អ្នកតា ក្រហម​ក ទារ​ក្បាលជ្រូក និង ភ្លេងពិណពាទ្យ​តាម​សុបិន​

Sanofi

ពេជ្រ អា​វី​ហ្សា ជា​ស្រី​ស្អាត​សម្បូរ​ស្នេហ៍​មួយរូប ដែលមាន​អ្នក​តាម​ស្រឡាញ់​នាង​ច្រើន ប៉ុន្តែ​នាង​បានសម្រេច​ចិត្ត​ជ្រើសរើស​បុរស​វ័យក្មេង​ម្នាក់​មក​ធ្វើជា​គូ​កំណាន់ចិត្ត ដោយ​មិន​ខ្វល់​ពី​បុរស​នៅ​ជុំវិញខ្លួន​ឡើយ ។ លើសពីនេះ​នាង​តែង​បង្ហោះ​រូបភាព​ផ្អែមល្ហែម​ជាមួយ​ម្ចាស់​ស្នេហ៍​នៅតាម​តំបន់​កម្សាន្ត​ជិត​ឆ្ងាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង​ដើម្បី​ឲ្យ​ទស្សនិកជន​បានឃើញ​គ្រប់ពេល ។

ជាពិសេស​រាល់ពេល​អាហារ​ពេល​ល្ងាច នាង និង គូស្នេហ៍​តែងតែ​នាំគ្នា​ទៅ​ទទួលទាន​អាហារ​នៅ​ភោជនីយ​ដ្នា​ន​ដ៏​រ៉ូ​មែន​ទិ​ក​គ្រប់ពេលវេលា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ចំណង​ស្នេហ៍​របស់​នាង​កាន់តែ​មាន​ភាព​ផ្អែមល្ហែម​ឡើងៗ មិនតែប៉ុណ្ណោះ​អ្នក​ទាំងពីរ​ថែមទាំង​មាន​គម្រោង​រៀបការ​ជាមួយគ្នា​ទៀតផង ព្រោះ​ចាស់ទុំ​ទាំងសងខាង​សុទ្ធតែ​បាន​ដឹងឮ​រឿងរ៉ាវ​របស់​អ្នក​ទាំងពីរ គ្រាន់តែ​រង់ចាំ​ពេលវេលា​ល្អ​មកដល់​ប៉ុណ្ណោះ ។

ទន្ទឹមនឹង​ភាព​ផ្អែម​ល្អែ​ម​នេះ ស្រាប់​តែមាន​ព័ត៌មាន​ថា ពេជ្រ អា​វី​ហ្សា និង គូស្នេហ៍​បែរជា​មានរឿង​រ៉ាវ​ឈ្លោះប្រកែក​គ្នា​ទៅវិញ ។ ចុងក្រោយ​នេះ​គេ​ថែមទាំង​ឃើញ​នាង និង គូស្នេហ៍​ឈ្លោះ និង បោក​ទូរស័ព្ទ របស់របរ​មានតម្លៃ​ជាច្រើន​ចោល​ទៀតផង រហូត​ធ្វើ​ឲ្យ​មាន​លេចឮ​ពត៌មាន​ថា ពេជ្រ អា​វី​ហ្សា និង គូស្នេហ៍​ពិតជា​បាន​ចែកផ្លូវ​គ្នា​ពិតមែន ។

ដើម្បី​ដឹង​ច្បាស់​អំពី​រឿងរ៉ាវ​ខាងលើនេះ «​ប្រជាប្រិយ​»​បាន​ជួប​សម្ភាស​ជាមួយ ពេជ្រ អា​វី​ហ្សា កាលពីពេល​ថ្មីៗ​នេះ មុនពេល​នាង​ឡើង​យន្តហោះ​ទៅ​ខេត្តសៀមរាប មើលទៅ​នាង​ហាក់បីដូចជា​មិន​សប្បាយរីករាយ​សោះ មិនដឹងថា នាង​ចេញទៅ​ខេត្តសៀមរាប​ក្នុង​គោលបំណង​អ្វី​ទេ ប៉ុន្តែ​នាង​នៅតែ​ព្យាយាម​ឆ្លើយតប​មកកាន់​អ្នកយកព័ត៌មាន​របស់​យើង ។

ពេជ្រ អា​វី​ហ្សា បញ្ជាក់​ប្រាប់ថា «​ខ្ញុំ​ពិតជា​មិន​សប្បាយចិត្ត​មែន ខ្ញុំ​ចង់​រត់ទៅរក​កន្លែង​ស្ងាត់ និង កន្លែង​កម្សាន្ត​ដើម្បី​បន្ធូរ​អារម្មណ៍​ខ្លះ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ស្ត្រេ​សនឹង​រឿងរ៉ាវ​ដដែលៗ​ដែល​បាន​កើតជា​រៀងរាល់ថ្ងៃ​ជាមួយ​គាត់ (​សង្សារ​)​ខ្លាំងណាស់ ។ ខ្ញុំ​ទទួលស្គាល់ថា គាត់​ពិតជា​ស្រឡាញ់​ខ្ញុំ​ខ្លាំងណាស់ រហូត​ការស្រឡាញ់​នេះ​ធ្វើ​ឲ្យ​គាត់​ប្រចណ្ឌ​នឹង​ខ្ញុំ​ខ្លាំង​ឡើងៗ រាល់ពេល​ខ្ញុំ​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ប្រុសៗ ខ្ញុំ​ពិតជា​ពិបាកចិត្ត​ខ្លាំងណាស់ ដែល​ប៉ះ​សង្សារ​ប្រចណ្ឌ​ខ្លាំង​បែបនេះ ។

ដំបូង​គិតថា គាត់​ជាម​នុស្ស​ដែល​យល់ចិត្ត​ខ្ញុំ​បំផុត និង មិនចេះ​ប្រចណ្ឌ​គាត់​ថែមទាំង​ជា​អ្នក​ឲ្យ​ខ្ញុំ​បន្ត​អាជីព​សិល្បៈ តែ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គាត់​កាន់តែ​ប្រែប្រួល ទោះជា​ខ្ញុំ​ចេញ​ថត​អ្វី ឬ​និយាយ​គ្នា​ស្និទ្ធស្នាល​ជាមួយ​មិត្តភក្តិ​ប្រុសៗ​គឺ​គាត់​បង្ហាញ​អារម្មណ៍​ប្រចណ្ឌ​ភ្លាម ធ្វើ​ឲ្យ​ខ្ញុំ​ពិបាកចិត្ត មិន​ចង់​ជួប​មុខ​នរណា​ទាំងអស់ និង ព្យាយាម​រត់​ចេញទៅ​កម្សាន្ត​បន្ធូរ​អារម្មណ៍​តាម​បណ្តា​ខេត្ត និង ទៅ​ក្រៅប្រទេស​ជាដើម​» ។​

​ពេជ្រ អា​វី​ហ្សា បាន​បន្តទៀតថា ស្នេហា​របស់​នាង​ជួប​បញ្ហា​រង្គោះរង្គើ​ប្រមាណ​ជាង​មួយខែ​មកហើយ មិន​ថា នាង​ធ្វើ​អ្វី​គឺ​សង្សារ​នាង​បង្ហាញ​អារម្មណ៍​ប្រចណ្ឌ​ដាក់​នាង​គ្រប់ពេល រហូត​ធ្វើ​ឲ្យ​នាង​ទ្រាំ​ពុំបាន ក៏​សម្រេចចិត្ត​ចេញ​ទៅតាម​ខេត្ត​ក្រុង​នានា ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង ។ ជាក់ស្តែង​នាង​បាន​ទៅ​ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង ចេញទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ និង ប្រទេសជិតខាង​ជាដើម ។

នាង​សង្ឃឹមថា ក្រោយពី​លម្ហែកាយ​ជាង​មួយខែ​នេះ​អាច​នឹងធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ធូរស្រាល​ឡើងវិញ ហើយ​នាង​នឹង​និយាយ​សាជាថ្មី​ម្តងទៀត​ជាមួយ​គូស្នេហ៍​អំពី​រឿងរ៉ាវ​ទាំងឡាយ​ដែល​បាន​កើតឡើង បើ​រឿងរ៉ាវ​នៅតែ​កើតមានឡើង​ដដែលៗ​នាង​នឹង​សម្រេចចិត្ត​បោះបង់​ស្នេហា​មួយ​នេះ ដោយ​មិន​សោកស្តាយ​ឡើយ ព្រោះ​មិនដឹង​ជា​រក្សា​ធ្វើ​អ្វី​ទៀត បើ​យើង​ទាំងពីរ​នាក់​មិន​យល់ចិត្ត​គ្នា​ទៅហើយនោះ ។

ពេជ្រ អា​វី​ហ្សា នៅ​ទុក​ពេលវេលា​មួយរយៈ​ទៀត​សិន ដើម្បី​ផ្សះផ្សា​ជាមួយ​សង្សារ​វ័យក្មេងរ​បស់​ខ្លួន ។ ថ្វីដ្បិតតែ​ឈ្លោះប្រកែក​គ្នា​ក៏ពិតមែន តែ​គូស្នេហ៍​របស់​នាង​តែងតែ​ទូរស័ព្ទ​ទៅ​លួង​លោមនាង​រៀងរាល់ថ្ងៃ រហូត​មាន​ព័ត៌មាន​ថា គូស្នេហ៍​នាង​បាន​សុំ​នាង​រៀបការ​ទៀតផង ។ ចំពោះ​រឿងរ៉ាវ​នេះ ពេជ្រ អា​វី​ហ្សា បានបញ្ជាក់​ប្រាប់ថា ត្រឹមតែ​ជា សង្សារ​ឈ្លោះ​គ្នា​ប៉ុណ្ណឹង​ទៅហើយ ចុះ​ទំរាំ​តែ​រៀបការ​ទៀត មិនដឹង​ជា​ឈ្លោះ​គ្នា​បែកផ្សែង​យ៉ាងណាទេ​មើលទៅ ដូច្នេះ នាង​សុខចិត្ត​នៅ​ឆ្ងាយ​ពីគ្នា​មួយរយៈ​ពេល​សិន បើ​គាត់​អាច​កែ​ចរិត​របស់គាត់​បាន នាង​នឹង​នៅ​បន្ត​ស្នេហា​នេះ ។

​ពេជ្រ អា​វី​ហ្សា នៅតែ​និយាយថា «​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ និង សង្សារ​មាន​អារម្មណ៍មិនល្អ​នឹង​គ្នា​គឺ​គ្មានអ្វី ក្រៅពី​មូលហេតុ​តែមួយគត់​គឺ​បញ្ហា​ប្រចណ្ឌ ។ ខ្ញុំ​ជាម​នុស្ស​ដែល​ឆេវឆាវ ចំណែក​គាត់​ក៏មាន​ចរិត​ឆេវឆាវ​ដូចគ្នា ពិតជា​ពិបាក​និយាយ​គ្នា​ណាស់ ប៉ុន្តែ​រាល់ពេល​ដែល​ខឹង​គ្នា​ម្តងៗ គាត់​ជា​អ្នក​លួងលោម​ខ្ញុំ​គ្រប់ពេល​» ។ ដោយសារ​ពិបាកចិត្ត​រឿង​ស្នេហា បានធ្វើ​ឲ្យ ពេជ្រ អា​វី​ហ្សា បាត់​មុខ​ពី​ពិភព​សិល្បៈ​ជាង​មួយខែ​មកហើយ នាង​បាន​ព្យាយាម​លាក់ខ្លួន​នៅតាម​បណ្តា​ខេត្ត​នានា និង ចេញទៅ​ក្រៅប្រទេស ទោះ​មាន​ក្រុមហ៊ុន​មួយចំនួន​ទាក់ទង​ឲ្យ​នាង​ថត​ផលិតផល​មួយចំនួន គឺ​នាង​បាន​បដិសេធ និង បិទ​ទូរស័ព្ទ សូម្បីតែ​មិត្តភក្តិ​សិល្បៈ ក៏​ពិបាក​ទាក់ទង​នាង​ដែរ ។

ចុងក្រោយ​នេះ ពេជ្រ អា​វី​ហ្សា បាន​បន្ថែមថា នាង​ចង់​ចំណាយ​ពេលវេលា​នៅតាម​ខេត្ត​មួយរយៈ​ពេល​ទៀត​សិន ដើម្បី​ឲ្យ​បាត់​អារម្មណ៍​ស្ត្រេ​ស ពេលណា​ដែលមាន​អារម្មណ៍​ធូរស្រាល​ហើយ នាង​នឹង​វិលត្រឡប់​ចូលក្នុង​វិស័យ​សិល្បៈ​វិញ ។​ ថ្វីដ្បិតតែ​ខាន​ជួប​ស្រី​ស្អាត ពេជ្រ អា​វី​ហ្សា មួយរយៈ នាង​មិន​ត្រឹម​តែមាន​រូប​សម្រស់​ស្រស់ស្អាត​ប៉ុណ្ណោះ ទេ នាង​កាន់តែ​ធាត់​ឡើង​ទម្ងន់​ជាច្រើន​គីឡូ ដូចជា​មិន​សមជា​អ្នកមាន​វិបត្តិ​ស្នេហា​សោះ ។ ម៉ា រី​សា​

 

Related