ញាក់សាច់! កូនប្រុសមហាសេដ្ឋីចិន ចូលក្លឹបមួយយប់ ចាយអស់ ៣ម៉ឺនដុល្លារ

ចិន៖ នាពេលថ្មីៗនេះ មនុស្សជាច្រើន ជាពិសេសអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម នៅក្នុងប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះកូនប្រុសតែម្នាក់គត់ របស់មហាសេដ្ឋីចិនមួយរូប ក៏ព្រោះតែគេបានចាយប្រាក់អស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលតែមួយយប់ ប៉ុណ្ណោះ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា បុរសវ័យក្មេងដែល ចាយលុយឥតប្រណីដៃ ម្នាក់នោះ មានឈ្មោះថា Wang Sicong វ័យ២៧ឆ្នាំ ត្រូវបានគេស្គាល់ថា គឺជាកូនប្រុសតែម្នាក់គត់ របស់មហាសេដ្ឋីដែលទើបនឹងជាប់ឈ្មោះ ជាអ្នកមានបំផុតប្រចាំ ប្រទេសចិន គឺលោក Wang Jianlin បានធ្វើឲ្យមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មនុស្សជាច្រើន បន្ទាប់ពីមានការបង្ហោះរូបភាពលើបណ្តាញសង្គម នៃវិក័យប័ត្រទូទាត់លើថ្លៃចំណាយដល់ទៅ ៣ម៉ឺនដុល្លារ របស់បុរសវ័យក្មេងរូបនេះ។

ញាក់សាច់! កូនប្រុសមហាសេដ្ឋីចិន ចូលក្លឹបមួយយប់ ចាយអស់ ៣ម៉ឺនដុល្លារ
វិក័យប័ត្រទូទាត់ អស់២សែនយ័ន ស្មើ់នឹងប្រមាណ ៣ម៉ឺនដុល្លារ របស់ Wang Sicong

ការចាយប្រាក់ដ៏ច្រើន របស់ Wang Sicong បែបនេះ គឺនៅក្នុងអំឡុងយប់នៃពិធីបុណ្យ Halloween ដោយក្នុងនោះរូបគេ បានចូលទៅកំសាន្ត នៅឯក្លឹបដ៏ល្បីឈ្មោះមួយកន្លែងក្នុងទីក្រុងប៉េកាំង និងបានជួលទីតាំង VIP សម្រាប់រូបគេ និងក្រុមមិត្តភក្តិ ដើម្បីលេងកំសាន្ត ព្រមទាំងមានការកុម្ម៉ង់នូវម្ហូប និងភេសជ្ជៈថ្លៃៗជាច្រើន ដែលនាំឲ្យការទូទាត់ សរុបមានការកើនឡើង ដល់ទៅ៣ម៉ឺនដុល្លារបែបនោះ។

តែយ៉ាងណាមិញ ចំនួនទឹកប្រាក់ប៉ុណ្ណឹង ប្រហែលជាមិនអាចធ្វើឲ្យ Sicong ភ្ញាក់ផ្អើលអ្វីនោះឡើយ ក៏ព្រោះតែឪពុករបស់គេ គឺលោក Wang Jianlin មានទ្រព្យសម្បត្តិសរុប ដល់ទៅ ៣៤.៤ពាន់លានដុល្លារឯណោះ។

គូសបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះឡើយដែល Wang Sicong ធ្វើឲ្យមានការ ភ្ញាក់ផ្អើលជុំវិញ រឿងរ៉ាវចំណាយប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ក្នុងនោះគេនៅចាំបានថា បុរសម្នាក់នេះ ធ្លាប់បង្ហោះរូបថត នៅលើបណ្តាញសង្គម អំពីរូបភាព ឆ្កែរបស់គេ មានពាក់នាឡិកាដៃ Apple Watch ដល់ទៅ២ ព្រមទាំងធ្លាប់បាន ជួលផ្តាច់នូវតំបន់រមណីយដ្ឋាន Sanya ទាំងមូល និងបានអញ្ជើញក្រុមចម្រៀងស្រី T-ara មកសម្តែងដើម្បី ប្រារព្ធពិធី ខួបកំណើតរបស់គេទៀតផង ដែលនេះសុទ្ធសឹង ជាការចំណាយប្រាក់​ ដ៏ច្រើនសន្ធឹកសន្ធាប់៕

ញាក់សាច់! កូនប្រុសមហាសេដ្ឋីចិន ចូលក្លឹបមួយយប់ ចាយអស់ ៣ម៉ឺនដុល្លារ
Wang Sicong កំពុងរីករាយ នៅក្នុងពិធីជប់លៀង ជាមួយនឹងមិត្តភក្តិ របស់គេ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត