ចេះ​តែ​ក្រហាយ​ដើមទ្រូង​អីចឹង​គួរ​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែប​ណា​ទៅ​?

ចេះ​តែ​ក្រហាយ​ដើមទ្រូង​អីចឹង​គួរ​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែប​ណា​ទៅ​?

​ការ​ក្រហាយ​ដើមទ្រូង​គឺជា​អា​ការៈឈឺ​បែប​ក្រហាយៗ​ក្នុង​ទ្រូង និង​ក្រោយ​ឆ្អឹងជំនី​។ ការឈឺចាប់​នេះ​ច្រើន​តែ​ធ្ងន់ធ្ងរ​ទៅៗ​នៅពេល​គេង ឬ​បត់​ខ្លួន​ចុះ​ក្រោម​។ អាការៈ​នេះ​កើតមាន​ជា​ញឹកញាប់ ហើយក៏​មិន​បង្ក​ជា​សញ្ញា​ប្រកាសអាសន្ន​អ្វី​ដែរ​។ ភាគច្រើន អ្នកជំងឺ​អាច​គ្រប់គ្រង​អា​ការៈ​នេះ​បាន​ដោយ​ការផ្លាស់​ប្តូរ​របៀប​រស់​នៅ​ដោយ​ខ្លួនឯង និង​ការប្រើ​ថ្នាំ​។

​ការផ្លាស់ប្តូរ​របៀប​រស់នៅ​អាចជួយ​លុបបំបាត់អា​ការៈក្រហាយ​ដើមទ្រូង​បាន​ដូច​ជា​៖

  • ថែរក្សា​ទម្ងន់​ឱ្យ​នៅ​សុខភាព​ល្អ​
  • ​ចៀសវាង​សម្លៀកបំពាក់​តឹងៗ​
  • ​ចៀសវាង​អាហារ​ដែល​នាំ​ឱ្យ​ក្រហាយ​ទ្រូង​
  • ​ចៀសវាង​ការ​គេង​ភ្លាមៗ​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​
  • ​ចៀសវា​ក្រ​ញ៉ាំ​អាហា​រពេក​
  • ​គេង​ក្បាល​ឱ្យ​ខ្ពស់​បើសិនជា​ក្រហាយ​ទ្រូង​នៅពេល​យប់ ឬ​កំពុង​គេង​
  • ​ចៀសវាង​ការជក់បារី​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។