ផ្លែឈែ​រី​មាន​ប្រយោជន៍​ដល់​សុខភាព​ដល់​ម្ល៉ឹង​ផង​!!!

ផ្លែឈែ​រី​មាន​ប្រយោជន៍​ដល់​សុខភាព​ដល់​ម្ល៉ឹង​ផង​!!!

​លក្ខណៈ​ក្រហម​ចាំង​របស់​ផ្លែឈែ​រី​គឺជា​អ្វី​ដែល​ធ្វើឱ្យ​វា​មាន​ភាព​ទាក់ទាញ​បំផុត​នៅលើ​លោក​យើង​នេះ​។ ក្រៅពី​ទាក់ទាញ​ភ្នែក​របស់​មនុស្ស​ទូទៅ​ហើយ តើ​អ្នក​មាន​ដឹងថា ផ្លែឈើ​ប្រភេទ​នេះ​ក៏​មាន​ជីវជាតិ​ច្រើន និង​ល្អ​ចំពោះ​សុខភាព​រាងកាយ​យ៉ាងណា​ដែរ​ឬទេ​? បើ​អ្នក​ចង់​ដឹង​ច្បាស់​សូម​ចូលរួម​ស្វែង​យល់​ដូចខាងក្រោម​នេះ​ទាំងអស់គ្នា​។

  1. ​ផ្លែឈើ​ប្រភេទ​នេះ ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​រក្សា​ទម្ងន់​ឱ្យនៅ​ថេរ ឬ​ចង់​សម្រក​ពីរ​បី​គីឡូ​។ ការ​ញ៉ាំ​ផ្លែឈែ​រី​ជាមួយគ្នានឹង​ហាត់ប្រាណ​ទៀងទាត់ ពិតជា​រក្សា​រាង​ឱ្យ​ស្លីម​ជាមិន   ខាន​។
  2. ​នេះ​ដោយសារ​តែ​ផ្លែឈែ​រី​គឺជា​ប្រភព​សារធាតុអ​ង់​ទី​អុក​ស៊ីដង់ដ៏​អស្ចារ្យ​ដែល​អាច​បញ្ឈប់​រ៉ាឌីកាល​សេរី​ដែល​មាន​ច្រើន កុំឱ្យ​បំផ្លាញ​កោសិកា និង​ពន្លឿ​នភាព​ចាស់បាន​។
  3. ​រ៉ាឌីកាល​សេរី​ដែល​អង់​ទី​អុក​ស៊ីដង់ប​ន្សា​បបាន​រួចហើយនោះ​ក៏​អាច​ជួយ​ជំរុញ​ដល់​ការ​បំបែក​កោសិកា​ថ្មី ដូច្នេះ​វា​អាច​បង្ការ​កោសិកា​មហារីក​កុំឱ្យ​កើត​លើ​សរីរាង្គ​សំខាន់ៗ​ដូចជា​លំពែង ខួរក្បាល និង​ថ្លើម​ជាដើម​។
  4. ​ជាតិ Melatonin ក្នុង​ផ្លែឈែ​រី​អាច​ជួយ​ដោះស្រាយ​បញ្ហា​អ្នក​គេង​មិន​លក់​បាន​។ សារធាតុ​មួយ​នេះ​គឺ​ដូចគ្នា​បេះបិទ​នឹង​អ័រម៉ូន​ដែល​បញ្ចេញ​ពី​ខួរក្បាល ដែល​មាន​តួនាទី​ជួយ​សម្រួល​ដល់​ការ​គេង​ទៀងទាត់​។
  5. ​ពណ៌​របស់​រុក្ខជាតិ​ក្នុង​ផ្លែឈែ​រី​ឈ្មោះថា Anthocyanins ជួយ​ជំរុញ​ដល់​សុខភាព​បេះដូង​សរសៃឈាម តាមរយៈ​ការបង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អៗ ដូច្នេះ​វា​នឹង​បញ្ចេញ​ចោល​នូវ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ចេញ​វិញ​។
  6. ​ការ​ញ៉ាំ​ផ្លែឈែ​រី​ទៀងទាត់​អាច​ជួយ​បន្ថយ​ឱកាស​កើត​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​បាន នេះ​ដោយសារ​តែ​សារធាតុ Antocyanins តែម្តង​។
  7. ​ជួយ​ស្តារឡើងវិញ​នូវ​តុល្យភាព pH ធម្មតា​។
  8. ​មាន​សមាសធាតុ​ប្រឆាំងនឹង​ការ​រលាក ដូច្នេះ​វា​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់​។​
  9. ​វីតាមីន A ក្នុង​ផ្លែឈែ​រី​ត្រូវបាន​បំលែងចេញ​ពី​សារធាតុ Beta Carotene ដូច្នេះ​វា​នឹង​ល្អ​ចំពោះ​កោសិកា​ភ្នែក ព្រមទាំង​ជួយ​ឱ្យ​ភ្នែក​មើលឃើញ​ច្បាស់​ល្អ​។
  10. ​ដោយសារ​តែ​ផ្លែឈែ​រី​មាន​ជាតិ​សរសៃ​មិន​រលាយ ដូច្នេះ​វា​នឹង​ល្អ​ចំពោះ​ផ្លូវ​រំលាយ​អាហារ និង​មិន​ឱ្យ​កើត​ជំងឺ​ទល់លាមក​ទៀតផង​៕
     

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។