ការ​មក​រដូវ​ច្រើនៗ​អាច​មាន​ផលវិបាក​អ្វី​ដែរ​ឬទេ​?

ការ​មក​រដូវ​ច្រើនៗ​អាច​មាន​ផលវិបាក​អ្វី​ដែរ​ឬទេ​?

​ការ​មក​រដូវ​ច្រើនៗ​នេះ​មានន័យ​ថា ការ​មក​រដូវ​របស់​អ្នក​មាន​លក្ខណៈ​ច្រើនជាង​ធម្មតា ឬ​ធ្លាក់​ឈាម​យូរ​ជាង​ធម្មតា​។ ជាមួយនឹង​អាការៈ​បែបនេះ ការ​មក​រដូវ​របស់​អ្នក​ម្តងៗ​គ្រប់គ្រាន់​នឹង​បណ្តាល​ឱ្យ​បាត់បង់​ឈាម​ច្រើន ហើយ​ការឈឺចាប់​បែបរ​មួល​ក្នុង​ពោះ​ផ្នែក​ខាង​ក្រោម​ក៏​ជា​បញ្ហា​រំខាន​ដល់​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក​បាន​ដែរ​។ បើសិន​ជា​អ្នក​មក​ឈាមរដូវ​ច្រើនៗ​បែបនេះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ ព្រោះ​ពួកគេ​មាន​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​ជា​ច្រើន​សម្រាប់​ជួយ​ដល់​អ្នក​។

​ការធ្លាក់​ឈាមរដូវ​ម្តង​ច្រើនៗ​អាច​នាំឱ្យ​មាន​បញ្ហា​ដល់​សុខភាព​ដែរ​ដូចជា​៖

កើត​ជំងឺ​ស្លេកស្លាំង​ដោយសារ​កង្វះ​ជាតិ​ដែក​
ការ​មក​រដូវ​ច្រើនៗ​អាច​កាត់បន្ថយ​ចំនួន​ជាតិ​ដែក​បាន​។ រោគសញ្ញា​របស់​ជំងឺ​នេះ​មាន​ដូចជា ស្បែក​ស្លេកស្លាំង ខ្សោយ និង​អស់កម្លាំង​។ ទោះបីជា​របប​អាហារ​ដើរតួនាទី​ដ៏​សំខាន់​ចំពោះ​ជំងឺ​នេះ​ក៏ដោយ ក៏​បញ្ហា​អាច​កើតឡើង​ដោយសារតែ​ការ​មករ​ដូរ​ច្រើនៗ​ដែរ​។

ករណី​ភាគច្រើន​ជំងឺ​នេះ​គឺ​មាន​លក្ខណៈ​តិចតួច​ទេ ប៉ុន្តែ​វា​គ្រប់គ្រាន់​នឹង​ធ្វើឱ្យ​ខ្សោយ និង​អស់កម្លាំង ហើយ​។ ករណី​លក្ខណៈ​ជំងឺ​ក្នុង​កម្រិត​មធ្យម​ដល់​ធ្ងន់ធ្ងរ ក៏​អាច​នាំឱ្យ​ពិបាក​ដកដង្ហើម បេះដូង​ដើរ​ញាប់ ធី​ង​ធោង និង​ឈឺក្បាល​ដែរ​។

ឈឺចាប់​ធ្ងន់ធ្ងរ​
រួម​ជាមួយ​ការ​មក​រដូវ​ច្រើនៗ អ្នក​ប្រហែលជា​មាន​ការឈឺចាប់​បែប​រមួល ឬ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ   ដែរ​។ ពេលខ្លះ ការឈឺចាប់​បែបនេះ​គឺ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ការប្រើ​ថ្នាំ ឬ​វះកាត់​ផង​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។