ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​ដើរ​ស្រែក​ឡូឡា​ផ្សព្វផ្សាយ​សាសនា​ទាំង​យប់

​រា​ជ​ធានីភ្នំពេញ ៖ បុរស​ជា​ជនជាតិ​កូរ៉េ​ម្នាក់​ដើរ​ស្រែក​ឡូឡា​ផ្លុំ​ស្នែង​ធ្វើ​ពី​ក្រដាស​ដើម្បី​ផ្សព្វផ្សាយ​សាសនា​មួយ​ធ្វើ​ឲ្យ​មានការ​រំខាន​​ដល់​ពលរដ្ឋត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ការិ​យា​ល័យ​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៨​និង​២៥​និង​នាទី​យប់​ថ្ងៃ​៤ ​​វិ​ឆ្ឆិ​កា តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ត្រង់​ចំណុច​​​មុខ​ផ្សារ​អូ​រឫ​ស្សី សង្កាត់​អូរ​ឫស្សី​ទី​១ ​ខណ្ឌ​៧​មក​រា​ ។

ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​កូរ៉េ​ដែល​​មាន​វ័យ​ជាង​៤០​ឆ្នាំ​​រូប​នេះ តែងតែ​ដើរ​ផ្លុំ​ស្នែងធ្វើ​ពី​ក្រដាស​ស្រែក​ឡូឡា​ដែល​សម្តែង​ពី​ការ​ផ្សព្វផ្សាយ​សាសនា​​យេស៊ូ​នេះ​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ដោយឡែក​ សម្រាប់​លើក​នេះ ដោយសារ​តែ​យប់​ទៅ​ហើយ​បុរស​រូប​នេះ​នៅតែ​ដើរ​ផ្លុំ​ស្នែង​ហើយ​ស្រែក​ឡូឡា​ធ្វើ​ឲ្យ​រំខាន​ដល់​ប្រជាពលរដ្ឋ ទើប​ប្រជាពលរដ្ឋ​រាយការណ៍ទៅ​សមត្ថកិច្ច​ចុះ​មក​ដល់​ឃាត់ខ្លួន​យក​ទៅ​ការិយាល័យ​អន្តោប្រវេសន៍​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប៉ុន្តែ​បុរស​ជនជាតិ​កូរ៉េ​នៅ​ក្រាញននៀល​មិន​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួនទេ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​រ៉ឺ​ម៉ក​ម៉ូតូ​ជួយ​ចាប់ ​ទើប​ចាប់​លើកដាក់​លើ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​បញ្ជូន​ទៅ​ការិយាល័យ​អន្តោ​ប្រវេសន៍​ស្នងការ​ដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ ៕