មិន​ដល់​បី​ខែ​ផង​ iOS 9 មាន​អ្នក​ប្រើ​ប្រាស់​ដល់​ទៅ​៦៦​ភាគ​រយ​ទៅ​ហើយ​


មិន​ដល់​បី​ខែ​ផង​ iOS 9 មាន​អ្នក​ប្រើ​ប្រាស់​ដល់​ទៅ​៦៦​ភាគ​រយ​ទៅ​ហើយ​

iOS 9 ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​​បង្អស់​របស់​ក្រុមហ៊ុន​ Apple ​ត្រូវ​បាន​ដំឡើង​នៅ​លើ​ផលិត​ផល​ចំនួន​៦៦​ភាគរយ​រួច​មក​ហើយ​ ក្នុង​រយៈពេល​មិន​ដល់​បី​ខែ​ផង​នៃ​ការ​ប្រកាស​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។

 

មិន​ដល់​បី​ខែ​ផង​ iOS 9 មាន​អ្នក​ប្រើ​ប្រាស់​ដល់​ទៅ​៦៦​ភាគ​រយ​ទៅ​ហើយ​

 

កាល​ពី​សប្ដាហ៍​ដំបូង​នៃ​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ iOS 9 ឃើញ​ថា​ មាន​ផលិតផល​ Apple ច្រើន​ជាង​៥០​ភាគ​រយ​ដែល​បាន​ដំឡើង​វា។ ​បន្ទាប់​ពី​សប្ដាហ៍​​​ទី​មួយ​បាន​កន្លង​ផុត​ ​ភាគ​រយ​អ្នក​ប្រើ​ប្រាស់​ iOS 9 ​នេះ​មិន​បាន​បន្ត​កើន​ឡើង​ជា​គំហុក​នោះ​ឡើយ នេះ​អាច​បណ្ដាល​មក​ពី​ការ​ព្រួយ​បារម្ភ​អំពី​ល្បឿន​​​ទូរស័ព្ទ​អាច​នឹង​យឺត​ជាង​មុន​ពេល​ដំឡើង​វា​រួច។ តែ​បន្ទាប់​ពី​បាន​ចេញ​នូវ​ iOS 9.1 ភាគ​រយ​នៃ​ចំនួន​​ប្រើ​ប្រាស់​ក៏​បាន​កើន​ឡើង​សារ​ជា​ថ្មី។

 

មិន​ដល់​បី​ខែ​ផង​ iOS 9 មាន​អ្នក​ប្រើ​ប្រាស់​ដល់​ទៅ​៦៦​ភាគ​រយ​ទៅ​ហើយ​

 

ការ​បញ្ចេញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 9.1​ មិន​ត្រឹម​តែ​បាន​បង្កើន​ល្បឿន​របស់​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ​ តែ​គេ​ក៏​បាន​បន្ថែម​នូវ​ Emoji ថ្មីៗ​ជា​ច្រើន​ រួម​ទាំង​កែ​សម្រួល​មុខងារ​ Live Photo របស់​ iPhone 6s និង​ 6s Plus ទៀត​ផង។ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ Apple ​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​កំពុង​សាក​ល្បង​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 9.2 ដែល​​នឹង​កែ​សម្រួល​កម្មវិធី​ Safari ឲ្យ​កាន់​តែ​ល្អ​ជាង​មុន។

 

គួរ​បញ្ជាក់​ថា ​ខណៈ​ពេល​ដែល​​មាន​​​​ ៦៦​ភាគ​រយដែល​​ប្រើ​ប្រាស់​ iOS 9 ក៏​​មាន ​២៥​ភាគ​រយ​ផ្សេង​ទៀត​ដែល​ប្រើ​ប្រាស់​ iOS 8 និង​ មាន​​៩​ភាគរយ​​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​មុន​ៗ៕

 

ចុច​អាន៖ តិច​ជ្រុល​ធ្វើ​ឲ្យ​ខូច​ Surface Book​ កុំព្យូទ័រ​​នេះ​រក​ឃើញ​ថា​ ពិបាក​ជួសជុល​ណាស់​ណា

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechnoBufallo​​​​​​​​​​​​​​​​​

នាំមកជូនដោយ

មិន​ដល់​បី​ខែ​ផង​ iOS 9 មាន​អ្នក​ប្រើ​ប្រាស់​ដល់​ទៅ​៦៦​ភាគ​រយ​ទៅ​ហើយ​