សាលាអន្តរជាតិ RafflesMontessori ឧបត្ថម្ភ និងគាំទ្រកុមារ ក្រីក្រនៅកម្ពុជា

ភ្នំពេញ៖ ក្រៅពីផ្តល់នូវសេវាអប់រំ ប្រកបដោយគុណភាព និងការថែទាំប្រកបដោយការ យកចិត្តទុកដាក់ខ្ពស់លើកុមារ តាមស្តង់ដារ ប្រទេសសិង្ហបុរី, សាលាអន្តរជាតិ RafflesMontessori មានបេសកកម្ម ជួយដល់ការងារសង្គម ដោយផ្តោតសំខាន់ លើសុខភាព និងការអប់រំកុមារក្រីក្រនៅកម្ពុជា តាមរយៈ គម្រោងមនុស្សធម៌ដែលមានឈ្មោះថា​ “Raffles Gives Back” ។

សាលាអន្តរជាតិ RafflesMontessori ឧបត្ថម្ភ និងគាំទ្រកុមារ ក្រីក្រនៅកម្ពុជា
នៅក្នុងឆ្នាំសិក្សា ២០១៥នេះ សាលាអន្តរជាតិ RafflesMontessori បានរៀបចំអំណោយដូចជា សម្ភារៈសិក្សា, សម្លៀកបំពាក់, កង់,​ សម្ភារៈក្មេងលេង និងថវិការដើម្បីជួយកសាង ជញ្ជាំងថ្នាក់រៀន​នៅ អង្គការមូលនិធិកុមារ កម្ពុជា ដែលមានទីតាំងនៅ តំបន់ស្ទឹងមានជ័យ ។ នៅក្នុងឱកាស ផ្តល់ការឧបត្ថម្ភ កាលពីខែចុងខែកញ្ញា ឆ្នាំ២០១៥ អ្នកស្រី នាយិកាសាលា Joleen Stovold បានមានប្រសាសន៍ថា​  “​សាលាអន្តរជាតិ RafflesMontessori តែងតែយកចិត្តទុកដាក់ ដល់ការអប់រំ ហើយក្នុងឆ្នាំនេះ ខ្ញុំសប្បាយចិត្ត ដែលបានចូលរួមចំណែកជួយ ឧបត្ថម្ភ ដល់អង្គការមូលនិធិកុមារកម្ពុជា ដែលកំពុងគាំទ្រកុមារជាង ២០០០នាក់“​ ។  អ្នកស្រី Joleen Stovold បានបន្តថា នេះមិនមែនជាលើកទីមួយទេ ដែលសាលាបានជួយ ដល់ការងារអប់រំ សុខភាព និង មនុស្សធម៌ ។ ចាប់តាំងពីឆ្នាំ ២០១១ មកសាលា តែងតែ ចែករំលែក នូវថវិការ រួមជាមួយការឧបត្ថម្ភពី សំណាក់មាតា បិតាសិស្ស ដើម្បីជួយដល់អង្គការនានា ដែលមានជាប់ពាក់ ព័ន្ធនឹងការអប់រំ សុខភាព និងជួយ ដល់កុមារក្រីក្រនៅកម្ពុជា ។

លោក វង សៀ មន្រ្តីអប់រំរបស់អង្គការមូលនិធិកុមារកម្ពុជា បានមានប្រសាសន៍ថា “​អង្គការសប្បាយ រីករាយ ដែលសាលាអន្តរជាតិ RafflesMontessori បានផ្តួចផ្តើម គម្រោងនេះ ដើម្បីជួយដល់អង្គការ លើការខ្វះខាតផ្សេងៗ ដូចជាសម្ភារៈសិក្សា និងជួយដល់ការសាងសង់ ជញ្ជាំងថ្នាក់រៀន“​​ ។ លោកក៏បានថ្លែងអំណរគុណ ដល់គណៈនាយកសាលាអន្តរជាតិ RafflesMontessori​ និងមាតា បិតាសិស្ស ដែលបាន ចូលរួមឧបត្ថម្ភ ។

សូមបញ្ជាក់ថា សាលាអន្តរជាតិ RafflesMontessori ជាសាលាលំដាប់​ខ្នាតអន្តរជាតិ ដែលមាន អាជ្ញាប័ណ្ណទទួលស្គាល់​ត្រឹមត្រូវ ពី​សាលា Raffles​Montessori-Singapore និងមានក្បួនខ្នាតក្នុងការបង្រៀន ស្របទៅ តាមស្តង់ដាររបស់សាលា RafflesMontessori-Singapore ។ គ្រូបង្រៀន គឺសុទ្ធតែជាគ្រូដែល មានដើមកំណើត និយាយភាសាអង់គ្លេស និងជំនួយការគ្រូ និង​អ្នកមើលថែក្មេងទាំងអស់ សុទ្ធតែបានទទួលនូវ​ ការបណ្តុះបណ្តាល​គរុកោសល្យ យ៉ាងត្រឹមត្រូវ ។ គ្រប់ទីកន្លែងនៃអគារសិក្សារបស់សាលា​ សាលាអន្តរជាតិ រ៉េហ្វល ម៉ុនតេសសូរី ភ្នំពេញ សុទ្ធតែត្រូវបានបំពាក់ ដោយកាមេរ៉ាសុវត្ថិភាព ​និងស្ថិតនៅ​ក្រោមការ​ គ្រប់គ្រងដ៏តឹងរឹង​មួយ ដើម្បីធានាជូននូវសុវត្ថិភាពដ៏ល្អ ប្រសើរសម្រាប់សិស្ស ។
សាលាអន្តរជាតិ RafflesMontessori ឧបត្ថម្ភ និងគាំទ្រកុមារ ក្រីក្រនៅកម្ពុជា
សាលាអន្តរជាតិ RafflesMontessori ឧបត្ថម្ភ និងគាំទ្រកុមារ ក្រីក្រនៅកម្ពុជា
សាលាអន្តរជាតិ RafflesMontessori ឧបត្ថម្ភ និងគាំទ្រកុមារ ក្រីក្រនៅកម្ពុជា
សាលាអន្តរជាតិ RafflesMontessori ឧបត្ថម្ភ និងគាំទ្រកុមារ ក្រីក្រនៅកម្ពុជា
សូមទស្សនាវីដេអូ៖

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត