​ពលរដ្ឋ​ក្រីក្រ​៣​គ្រួសារ​ទទួល​អំណោយ​ពី​​​សាខា​កាកបាទ​​ក្រហម​កម្ពុជា​ខេត្ត​

​ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ប្រជា​ពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​ជួប​ការ​លំបាក​ចំនួន​​៣​គ្រួសារ​ទទួល​អំណោយ​​ពី​​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ​នៅ​រសៀល​ថ្ងៃ​ទី​៤​ វិច្ឆិកា​ ​២០១៥​ នៅ​ភូមិ​ខ្ចាស់​ ឃុំ​បុ​ស្បៅ​ស្រុក​ ព្រះនេត្រព្រះ ​។

លោក លី សារី អភិបាលរង​ខេត្ត​ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ ​បាន​​ឱ្យ​ដឹង​​ថា​​ ​ដោយ​មើល​​ឃើញ​ពី​ទុក​លំបាករបស់​ពលរដ្ឋ​ក្រីក្រ​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ​ហ៊ុន​ សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ បានឱ្យ​​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ ដឹកនាំ​សមាជិក​នាំ​យក​អំណោយ​ជូន​​ពលរដ្ឋ​ក្រីក្រចំនួន​៣​គ្រួសារ មាន​លោក​តា លោក​យាយ​ពិការ​ជើង​ដោយ​សារ​​គ្រាប់​មីនកាល​ពីសម័យសង្គ្រាម​​ និង​ស្ត្រីមេម៉ាយ​ទាំង​កូន​ និង​ម្តាយ​មាន​​ជំងឺ​ប្រចាំកាយ​ ​។

​អំណោយ​​ដែល​សាខាកាកបាទ​ក្រហម​ខេត្ត​​នាំ​មក​ប្រគល់​ខាង​លើ​នេះ ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ក​ចំនួន​២៥​គីឡូក្រាម ភួយ​១ មី​១​កេស សាប៊ូ​១​ថង់ ត្រីខ​១០​កំប៉ុង​ ទឹកត្រី​​និង​ទឹកស៊ីអ៊ីវ​២​យួរ ​ព្រម​ទាំង​​ប្រាក់​​៥​ម៉ឺន​រៀល​​ ។

លោក លី សារី អភិបាលរង​ខេត្ត​ ​ក៏​បាន​សន្យា​ថា​​ ​លោក​​​នឹងនាំយក​​ឈើច្រត់​​ម្នាក់​១​គូ​ជូន​​យាយ​តា​​​​ជា​ជន​ពិការ​​ដើម្បី​ងាយស្រួល​ដើរ​រក​ទទួលទាន​ចិញ្ចឹម​គ្រួសារ​ ​ទៅ​ធ្វើបុណ្យ​​ទាន​ផ្សេងៗ ដែល​ជា​អំណោយ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ​ ៕