សម្តេចតេជោ​ ហ៊ុន សែន​ ឲ្យ CNRP​ អប់រំផ្ទៃក្នុងបក្ស​ឲ្យបានល្អ ​បើចង់រក្សា​វប្បធ៌មសន្ទនា

រាជធានី​ភ្នំពេញ ៖​ ​សម្តេចតេជោ ហ៊ុន សែន ​​បានមានប្រសាសន៍​នៅ​ប៉ុន្មាននាទីមុននេះ​ ​ដោយស្នើឲ្យមេដឹកនំា​គណបក្សសង្គ្រោះជាតិអប់រំផ្ទៃក្នុង​បក្សខ្លួនឲ្យបានល្អ បើចង់​រក្សាវប្បធ៌ម​សន្ទនា ។

​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​​ ហ៊ុន សែន ​​នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា ​ ​ មានប្រសាសន៍ខាងលើបែបនេះ​​បាន​ធ្វើឡើងក្នុងពិធី​​សម្ពោធ​​ដាក់​ឲ្យ​ប្រើប្រាស់​ ជា​ផ្លូវការ​គម្រោង​ការពារ​ទឹកជំនន់​ ​និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​​​ក្នុង​រាជធានី​ភ្នំពេញជំហាន​ទី​៣ ​ ​ដែល​ជា​ជំនួយ​ឥត​សំណង​​​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន​ ​ដើម្បី​ការពារ​ទឹកជំនន់​ និង​រំដោះ​ទឹក​​​បញ្ចៀស​ការ​ជន់​លិច​​ក្នុង​រាជធានី​ភ្នំពេញ​ ។

ពិធីនេះធ្វើនៅ​​លើ​សួន​ច្បារមុខ​វត្ត​បទុម​វ​តី​​ទល់មុខ​មជ្ឈមណ្ឌល​ហុងកុង​ ​ ឬ​ខាងត្បូង ស្តូប​មិត្តភាព​កម្ពុជា​-​​វៀតណាម ​​ ក្នុង​សង្កាត់​ចតុមុខ​​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី០៥​ វិច្ឆិកា ២០១៥ ៕