Bayern បំបាក់ Arsenal ខណៈ Chelsea ដណ្តើមបានជ័យជម្នះ

ក្តី​សង្ឃឹម​របស់​ក្រុម Arsenal ក្នុង​ការ​ឈាន​ទៅ​វគ្គ​បន្ត​នៃ​ក្រប​ខ័ណ្ឌ Champions League បាន​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​កាល​ពី​ថ្ងៃ​ពុធ ក្រោយ​ពី​ពួក​គេ​បាន​រង​បរា​ជ័យ​យ៉ាង​​ចាស់​ដៃ​ក្នុង​លទ្ធ​ផល ៥-១ ក្រោម​ស្នា​ដៃ​ក្រុម Bayern Munich ខណៈ​ដែល​ក្រុម Chelsea បាន​សង្គ្រោះ​យុទ្ធ​នា​ការ​ដ៏​ត្រដាប​ត្រដួស​មួយ​ជា​មួយ​នឹង​ជ័យ​ជម្នះ ២-១ លើ​ក្រុម Dynamo Kiev​។ ក្រុម Zenit St Petersburg បាន​ក្លាយ​ជា​ក្រុម​ទី​៣​ក្នុង​ការ​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​យុទ្ធ​នា​ការ​នេះ ខណៈ​ដែល​ក្រុម​​ម្ចាស់​ជើង​ឯក​របស់​រុស្ស៊ី​មួយ​នេះ នៅ​តែ​រក្សា​កំណត់​ត្រា​ឈ្នះ​របស់​ពួក​គេ​បាន​១០០​ភាគ​រយ​តាម​រយៈ​ការ​កត់​ត្រា​ជ័យ​ជម្នះ ២-០ នៅ​លើ​ទឹក​ដី​ក្រុម Lyon ខណៈ​ដែល​ក្រុម Barcelona បាន​​ស្ថិត​​កាន់​តែ​កៀក​ក្នុង​ការ​ឈាន​ទៅ​វគ្គ​បន្ត ក្រោយ​​ពី​បាន​បំ​បាក​ក្រុម BATE Borisov ក្នុង​លទ្ធ​ផល ៣-០​។
1
កំណត់​ត្រា​នៃ​ការ​មិន​ស្គាល់​ចាញ់​នៅ​ដើម​រដូវ​កាល​នេះ​របស់​រ​រក្រុម Bayern ត្រូវ​បាន​បញ្ចប់​ដោយ​ការ​បរា​ជ័យ ២-០ នៅ​លើ​ទឹក​ដី​ក្រុម Arsenal កាល​ពី​២​សប្តាហ៍​កន្លង​ទៅ ប៉ុន្តែ ក្រុម​របស់​​លោក Pep Guardiola ដណ្តើម​យក​ការ​សង​សឹក និង​ស្តារ​មុខ​មាត់​វិញ​នៅ​កីឡ​ដ្ឋាន Allianz Arena​។ ក្តី​សង្ឃឹម​របស់​ក្រុម​កាំ​ភ្លើង​ធំ​មួយ​​នេះ​​កាន់​តែ​​រង្គោះ​​រង្គើ​បន្ថែម​​ទៀត ខណៈ​ដែល​ក្រុម Olympiakos បាន​ធ្វើ​ការ​វាយ​បក​​ពី​ការ​ដេញ​តាម​ពី​ក្រោយ​១​គ្រាប់​​ដើម្បី​ផ្តួលក្រុម Dinamo Zagreb ២-១ ដើម្បី​ធ្វើ​ឲ្យ​ក្រុម Arsenal ដេញ​តាម​ពី​ក្រោយ​ក្រុម​របស់​ក្រិក​មួយ​នេះ​ និង​ក្រុម Bayern ចំនួន​៦​ពិន្ទុ ខណៈ​ដែល​នៅ​សល់​២​ប្រកួត​ទៀត​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​គ្រូ​បង្វឹក​ពោរ​ពេញ​ដោយ​បញ្ហា Jose Mourinho របស់ Chelsea បាន​ជួប​ភាព​ធូរ​ស្រាល​បន្តិច ក្រោយ​​ពី​ខ្សែ​បម្រើ Willian បាន​ជួយ​ឲ្យ​ក្រុម​តោ​ខៀវ​មួយ​នេះ ​យក​ឈ្នះ​លើ​គូ​ប្រកួត​មក​ពី​អ៊ុយ​ក្រែន​របស់​ពួក​គេ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia