ព្រះចៅអធិការ​វត្ត​សរស​១០០​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា លួច​មាន​ស្រី​រហូត​មាន​ផ្ទៃពោះ​

ខេត្តក្រចេះ​៖​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សរស​១០០ បាន​ចោទប្រកាន់​ព្រះចៅអធិការ​វត្ត​សរស​១០០​ថា លួច​មាន​ស្រី​រហូតដល់​មាន​ផ្ទៃពោះ​៥​ខែ និង​រិះគន់ថា មិនបាន​ធ្វើការ​អភិវឌ្ឍ​សមិទ្ធផល​ក្នុង​វត្ត​នោះឡើយ​។ 

​ជុំវិញ​ពាក្យ​ចចាមអារ៉ាម​ព្រះចៅអធិការ​វត្ត​សរស​១០០​មាន​ស្រី​រហូត​មាន​ផ្ទៃពោះ​៥​ខែ​ទៀត​នេះដែរ​កំពុង​ធ្វើអោយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សរស​១០០​ងឿងឆ្ងល់​យ៉ាងខ្លាំង ហើយ​ខាង​ដែរ​មន្ទីរ​ធម្មការ និង​មេ​គន់​ខេត្ត​ផង​នោះ​បានមក​សំរបសំរួល​កិច្ចការ​ខាងលើនេះ ប៉ុន្តែ​ហាក់ដូចជា​រក​ច្រកចេញ​មិនបាន​។ ទន្ទឹមនឹង​ការ​ឆ្ងល់​នេះ​ប្រជាពលរដ្ឋ​ខ្លះ​បាន​សរសើរ​ព្រះ​តេជគុណ​ព្រះនាម​ឈ្មោះ ផល សុ​ផា គ្រាន់បើ​ជាង​លោក​ពៅ​កន្លងមក ឯ​ព្រះ​មេគុណ​ខេត្ត​លោក ហត្ថា មានបន្ទូលថា យោង​លើ​ពាក្យបណ្តឹង​ព្រះអង្គ​ផល​សុ​ផា ទទួលស្គាល់ថា ពាក្យបណ្តឹង​ត្រូវ​ខ្លះ​ខុស​ខ្លះ តែ​លោក​សំរេចចិត្ត​ចាកចេញ​ពី​វត្ត​ដោយ​ស្ងាត់​តែម្តងទៅ​។ 

​យ៉ាងណាក៏ដោយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​ធ្វើ​អ្វី​គ្រប់យ៉ាង​អោយមាន​លក្ខណៈ​ប្រជាធិបតេយ្យ​អោយ​ព្រ​ជា​ពលរដ្ឋ​ចូលរួម​បង្កើត​គណៈកម្មការ​អោយ​បាន​ស៊ី​ជុំរៅ ឬក៏​រំលាយ​គណៈកម្មការ​ថ្មី​ជាដើម ជៀសវាង​យក​បក្សពួកនិយម ដែល​អាច​ជះឥទ្ធិពល​មិនល្អ​នៃ​វិហារ​សរសរ​១០០​ដែលជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ផូរផង់​ដែល​បាន​បន្សល់ទុក​យូរលង់​មកហើយ​ជួយ និង​បានផ្តល់​សេចក្តីសុខ​ដល់​កូន​ខ្មែរ​គ្រប់រូប​ផងដែរ​។ ទន្ទឹមនឹង​ការ​បែកធ្លាយ​ព័ត៌មាន​ព្រះចៅអធិការ​វត្ត​សសរ​១០០​មាន​ស្រី​នេះ ក៏​ផ្ទុះឡើង​នូវ​រឿងអាស្រូវ​ពុករលួយ​របស់​ព្រះចៅអធិការ​វត្ត​វិហារ​គោក​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​វត្ត​សរសរ​១០០​នេះដែរ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ពលរដ្ឋ​បានអោយ​អ្នកសារព័ត៌មាន​ដឹងថា ព្រះចៅអធិការ​វត្ត​វិហារ​គោក​ឈ្មោះ នឹម ទ្រេ បាន​ប្រព្រឹត្ត​អំពើពុករលួយ គ្រា​ដែល​ព្រះចៅអធិការ​រូបនេះ​មិនបាន​កសាង ឬ​ធ្វើ​អ្វី​ឲ្យ​ក្នុង​វត្តមាន​ការរីកចំរើន​ឡើយ​។  ម្យ៉ាងទៀត​លោក​មិនដែល​បានគិត​គូរ​អភិវឌ្ឍន៍​ក្នុង​ទី​វត្ត​ទាំង​រចនាសម្ព័ន្ធ​ក្នុង​វត្ត ។ ប្រភព​បន្តថា លោក​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាធំ ដូចជា​កន្លងមក​យក​លេស​ថា​កសាង​វត្ត​ហើយ​ទិញ​រណា​យន្ត​ពីរ​បី​គ្រឿង​អារឈើ​ធ្វើ​វត្ត​តែ​ធាតុពិត​គ្មាន​បាន​ឈើ​មួយ​កន្ទុយ​ដាក់​វត្ត ឯ​ម៉ាស៊ីនភ្លើង​វត្ត​ក៏​បាត់​ទៀត​មិនតែប៉ុណ្ណោះ​ធ្លាប់​យក​រឿង​អាសអាភាសន​មើល​ដល់​កុ​ដ្ឋ​ទៀតផង រហូតដល់​លួចលាក់​មាន​ស្រី​ស្ងាត់ៗ​ថែម​ទៀតផង​។​

​ជុំវិញ​ការរិះគន់​ខាងលើនេះ​សារព័ត៌មាន​យើង​មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​ព្រះចៅអធិការ​វត្ត​ទាំងពីរ​អង្គ​បានទេ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​។ ទោះយ៉ាងណា​ខាង​មន្ទីរ​ធម្មការ​ខេត្តក្រចេះ​លោក ស៊ូ សែ បាន​អះអាង​តាម​ទូរស័ព្ទ​ថា លោក​មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ដោយ​លោក​បង្វែរ​អោយ​ទូល​សួរ​លោក​មេគុណ​ខេត្ត​៕

ព្រះចៅអធិការ​វត្ត​សរស​១០០​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា លួច​មាន​ស្រី​រហូត​មាន​ផ្ទៃពោះ​
ព្រះចៅអធិការ​វត្ត​សរស​១០០​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា លួច​មាន​ស្រី​រហូត​មាន​ផ្ទៃពោះ​
ព្រះចៅអធិការ​វត្ត​សរស​១០០​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា លួច​មាន​ស្រី​រហូត​មាន​ផ្ទៃពោះ​