​វីរបុរស Man Utd ព្រួយ​បារម្ភ​បើ​សិន​ជា Pep មក​ដឹក​នាំ​នៅ Old Trafford

​វីរបុរស Man Utd ព្រួយ​បារម្ភ​បើ​សិន​ជា Pep មក​ដឹក​នាំ​នៅ Old Trafford

វីរបុរស​ក្រុម​បិសាច​ក្រហម Man Utd លោក Peter Schmeichel បាន​រិះគន់​ប្រឆាំង​ទៅ​នឹង​គំនិត​មួយ​ចំនួន​ដែល​ចង់​ឲ្យ​លោក Pep Guardiola មក​ដឹក​នាំ​នៅ​ទឹក​ដី Old Trafford ដោយ​សំអាង​ថារបៀប​នៃ​ការ​លេង​របស់ Pep គឺ​មិន​សក្តិ​​សម​នឹង​របៀប​លេង​របស់ Man Utd នោះ​ទេ។

 

​វីរបុរស Man Utd ព្រួយ​បារម្ភ​បើ​សិន​ជា Pep មក​ដឹក​នាំ​នៅ Old Trafford

 

អតីត​អ្នក​ចាំ​ទី​ វ័យ៥២ឆ្នាំ​ បាន​ប្រាប់ Sky Sports ថា Pep បាន​កែ​ប្រែ​របៀប​លេង​របស់ Bayern ជាច្រើន នៅ​ពេល​ដែល​ទៅ​ដល់​ទឹក​ដី Bavaria ពី​ដំបូង​ ហើយ​​នឹង​​បន្ត​ធ្វើ​ដូចគ្នា​ទៀត ​បើ​សិន​ជា United យក​គាត់​មក​ដឹក​នាំ។

 

ឆ្លើយ​តប​ទៅ​នឹង​អ្នក​សារព័ត៌មាន​លោក Schmeichel បាន​បន្ត​ថា៖ “អ្វី​ដែល​ខ្ញុំ​ភ័យខ្លាច​បំផុត​គឺ Pep Guardiola ទៅ​ដឹក​នាំ​ក្រុម Manchester United។ Pep មាន​ការ​របៀប​លេង​ផ្ទាល់​ខ្លួន ហើយ​គាត់​តែង​តែ​រឹងរូស មិន​ផ្លាស់​ប្តូរ​វា​នោះ​ទេ។ Pep បាន​រុះរើ​ប្រព័ន្ធ​លេង​របស់ Bayern Munich ទាំង​មូល​ដែល​ខ្ញុំ​តែង​គិត​ថាជា​ប្រព័ន្ធ​លេងដ៏​ល្អ​បំផុត ធ្លាប់​ធ្វើឲ្យ Bayern ឈ្នះ​ពាន​ធំៗ​៣ ក្នុង១រដូវកាល កាល​ពី​សម័យ​លោក Jupp Heynckes នៅ​ដឹក​នាំ។

 

 ​វីរបុរស Man Utd ព្រួយ​បារម្ភ​បើ​សិន​ជា Pep មក​ដឹក​នាំ​នៅ Old Trafford

 

Schmeichel ធ្លាប់​រួម​ចំណែក​ក្នុង​សម័យ​កាល​ដ៏​ជោគជ័យ​បំផុត​របស់ Manchester United កាល​ពី​ឆ្នាំ១៩៩៩ ដោយ​ពួក​គេ​បាន​ឈ្នះ​ពាន​ធំៗ​៣ ក្នុង​១រដូវកាល​ក្រោម​ការ​ដឹកនាំ​របស់​អតីត​អ្នកចាត់ការ​ទូទៅ​ដ៏​ល្បី​ឈ្មោះ​គឺ​លោក Sir Alex Ferguson៕

 

ចុចអាន៖ Sir Alex ​​ចង់​បាន Guardiola មិន​មែន Moyes ​ទេ មក​ដឹក​នាំ Man Utd ​ឆ្នាំ​២០១៣

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bleacherreport