​ទង្វើ ​៧ ​យ៉ាង​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឆ្អើម​អ្នក​មួយ​រំពេច​

​នៅ​ក្នុងជីវិត​ប្រចាំ​ថ្ងៃ​ មាន​សកម្មភា​ព​ច្រើន​ណាស់ ​ដែល​អាច​ជម្រុញ​អ្នក​​ឱ្យ​ប្រឈម​នឹ​ង​ភាព​ថ្នាំង​ថ្នាក់​ចិត្ត​ ស្អប់​ខ្ពើម ​និង​ឆ្អើម​ទ្រា​ន់ពី​អ្នក​ដទៃ​មួយ​រំ​ពេច ​ប្រសិន​បើ​អ្ន​កមិន​មា​ន​ ឬ​ខ្វះខាត​នូវ​ការ​ប្រុង​ប្រយ័​ត្ន ​ឬ​ការ​ពិចារណា​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នូវ​រាល់​សកម្មភា​ព​ដែល​អ្នក​សម្ដែង​ចេញ​មក​ខាង​ក្រៅ​ដូច​​ជា​៖ ​សម្ដី ​អាកប្បកិរិយា កែវ​ភ្នែក​ ឬ​តាម​រយៈ​សកម្មភាព​ផ្សេងៗ​ទៀត​ជា​ដើ​ម ​​។ 
​មាន​មនុស្ស​មួយ​ចំនួន​និយាយ​ស្ដី​ដោយ​មិន​ដឹង​ក្បាល​ដឹង​កន្ទុ​យ​អ្វី​​ឡើយ ពោល​គឺ​និយាយ​តាម​តែ​ទំនើង​ចិត្ត​របស់​គេ ​ដែ​ល​ងាយ​នាំ​ឱ្យ​ទង្គិ​ច​ចិ​ត្ត​រ​ប​ស់​អ្នក​ដទៃ​ និង​ធ្វើ​​ឱ្យ​អ្នក​ដទៃ​ខ្ពើម​ស្អប់ ​ឬ​មិន​ចូល​ចិត្តមួយ​រំ​ពេច​ ។ ​តើ​មាន​សកម្មភាព​អ្វី​ទៀត​ដែល​នាំ​ឱ្យ​អ្នក​ដទៃ​ធុញ​ទ្រាន់ ឬ​មិន​ចូល​ចិត្ត​នឹង​អ្នក​នោះ​?​
​ខាងក្រោម​នេះ​គឺ​ជា​សញ្ញាទាំង ​៧​ ចំណុច​ដែ​ល​អ្នក​បើ​អាច​ចៀ​ស​វាង​​បាន គួរ​តែ​ចៀសវាង ​ក្រែងល ​ខ្លួន​អ្នក​កាន់​តែ​ល្បី​ដោយ​សម្អប់​​​៖ 
១. ​ចែក​រំលែក​រូបភាព​ច្រើន​ពេក​នៅលើ​បណ្ដាញ​សង្គម ​(Facebook)​មិន​ថា​ទោះ​ជា​រូបភាព​កំពុង​ហូប​អាហារ​ក្នុ​ង​ភោជនីយដ្ឋា​ន​ថ្លៃៗ​ក្ដី​ រូប​ភាព​ដើរ​ទិញ​សម្លៀកបំពាក់ក្ដី​ រូប​ភាព​តុ​ប​តែង​ខ្លួនដូច​ខ្មោច​ព្រាយ​បិសាច​ក្នុង​ពិធី​បុណ្យ​ព្រាយ​Halloween​ជា​ដើម​​ក្ដី ​ការ​ចែក​រំលែក​រូបភាព​ច្រើន​ពេក​នៅ​លើ​បណ្ដាញសង្គម​ Facebook ​វាអាច​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ច្រើន​ចំ​ពោះ​មិត្តភាព និង​មេត្រីភាព​រវាង​អ្នកនឹង​មិត្តភក្ដិ ​និង​សាច់ញាតិ ​។​
​បើ​អាច​អ្នកគួរ​តែបង្ហោះ​ ឬ​ចែក​រំលែក​តែ​រូបណា​ដែល​អាចមានប្រយោជន៍​ដល់​អ្នក​ដទៃទៅ​បាន​ហើយ ។ ​ធ្វើដូច្នេះអ្នក​ដែល​ស្គាល់អ្នក​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​​ប៉ុន្មាន គេ​ក៏​នឹង​មិន​មាន​ការ​ធុញ​ទ្រាន់ ​ឬ​ឆ្អើម​ចំពោះ​អ្នក​ដែរ​ ។​
​ទង្វើ ​៧ ​យ៉ាង​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឆ្អើម​អ្នក​មួយ​រំពេច​
​២. ​បញ្ចេញ​ភាព​អវិជ្ជ​មាន​ក្នុង​អំឡុង​ពេល​ទើប​ស្គាល់គ្នា​​ការ​ដែល​បាន​ស្គាល់​គ្នា ​និង​រហូត​ដល់​មាន​ចំណង​ទាក់​ទង​គ្នា​កា​ន់​តែ​ជិត​ស្និទ​ទៅ​បន្តិច​ម្ដងៗ​ទៅ​នោះ​ ​គឺ​ជា​រឿង​កម្រ​ណាស់ ​ប៉ុន្តែ​បើ​អ្នក​មិន​ប្រុងប្រយ័ត្ន ​មិនព្រមកែ​ចរឹត​ចាស់​ចោល​ទេ ​ហើយ​បែរ​ជា​ថ្លោះ​ធ្លោយ​បញ្ចេញ​អាកប្បកិរិយា​បែប​អវិជ្ជ​មាន​ណា​មួយ​ដែល​ជាទម្លាប់ចាស់​របស់​អ្នក​ចេញ​មក​ឱ្យគេ​ឃើញ​នោះ ​ដៃ​គូរ​បស់​អ្ន​ក ​និង​មនុស្ស​ដែលនៅ​ជុំវិញ​អ្នក ​គេ​នឹង​ផ្លាស់​ប្ដូរ​ការ​គិត​បែប​អវិជ្ជ​​មានមក​កាន់​អ្នក​ភ្លាម​ ។​
​ទង្វើ ​៧ ​យ៉ាង​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឆ្អើម​អ្នក​មួយ​រំពេច​
​៣. ​​សួរ​អ្នក​ដ​ទៃ​ដោយ​មិន​​ចេះ​សួរ​ខ្លួន​ឯង​ត្រង់​ចំណុច​មួយ​នេះ​គឺ​មាន​ន័យ​ថា​ មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង​សុទ្ធ​តែ​មាន​ការ​គិត​ផ្សេងៗ​គ្នា ​មាន​ចំណង់​ចំណូល​ចិត្ត​ផ្សេង​ៗ​គ្នា ​ហើយការ​ប្រែប្រួល​អារម្ម​ណ៍​ក៏ឆាប់​រហ័ស​ផង​​ដែរ ​ដូច្នេះពេល​ខ្លះ ​មុន​នឹង​អ្នក​សួរ​នរណា​ម្នាក់​នូវ​សំណួរ​បែប​ចង់​ដឹង​ពី​រឿងរសើប​របស់​គេ​ អ្នក​គួរ​តែ​សួរខ្លួនឯង​សិន​ថា ​សំណួរ​មួយ​នោះគួរសួរ ​ឬមិ​នគួរ​សួរ​ ព្រោះ​បើ​សួរ​ដោយ​មិន​បាន​គិត​មុន ​​អ្នកអាច​នឹង​ត្រូវ​គេ​​ស្អប់ ក៏​​ព្រោះ​ដោយ​សារ​តែ​សំណួរ​របស់​អ្នក ​។
​ទង្វើ ​៧ ​យ៉ាង​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឆ្អើម​អ្នក​មួយ​រំពេច​
​​៤. ប​ង្ហោះ​រូ​បថត​ដែល​ថត​កៀក​មុខ​ពេក​​​ចំណុច​មួយ​នេះ ​វា​គ្មាន​អ្វី​ចម្លែក​ពេកទេ ។ ​ការ​បង្ហោះ ​ឬ​ដាក់​រូប​រ​បស់​អ្នក​ដែល​ថត​កៀក​កាមេរ៉ា​ពេក​នៅ​លើ​ ​Profile Picture ​វា​ក៏​អាច​ប៉ះ​ពាល់​ដល់​អារម្ម​ណ៍​របស់​អ្នក​ដទៃ ​ឬ​មនុស្ស​ដែល​ស្គាល់​អ្នក​ដែរ​​ ។ ​បើ​អាច​គួរ​ថត​ឱ្យ​បាន​ឆ្ងាយ​ពី​កាមេរ៉ា​បន្តិច​ទើប​ស្អាត​ ហើយ​មិន​ឆ្គង ​ព្រោះ​គេ​ក៏​មិន​ចង់​ឃើញ​ច្រមុះ​រីក​រ​បស់​អ្នក​នោះ​ទេ ។​
​ទង្វើ ​៧ ​យ៉ាង​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឆ្អើម​អ្នក​មួយ​រំពេច​
៥. បិទ​បាំង​អារម្ម​ណ៍​ខ្លួន​ឯង​​ចំណុច​ទី​៥​នេះ​ ​បើនិ​យាយ​នៅស្រុក​ខ្មែរ​យើង​វា​មិន​មែន​ជា​បញ្ហា​ចោទ​ខ្លាំង​នោះ​ទេ​​ថា​ កាល​ដែរ​អ្នក​បិទ​បាំង​អារម្មណ៍​របស់​ខ្លួន​ឯង​​នឹង​ត្រូវ​បាន​គេ​ស្អប់​នោះ​ ប៉ុន្តែ​ជា​ទូ​ទៅ ​ការ​បិទ​បាំង​អារម្មណ៍​របស់​ខ្លួន​ឯង ​វា​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​មាន​ភា​ព​មិន​សូវ​ជិត​ស្និទ​ជា​មួយ​នឹង​អ្ន​ក​ដទៃ​ ព្រោះ​​អី​មាន​មនុស្ស​​ខ្លះ ​គេ​ជា​មនុស្ស​ចូល​ចិត្តភាព​រីករាយ​ គេ​ត្រូវ​ការ​សប្បាយ ឬ​និយាយ​លេង ​ប៉ុន្តែ​ដល់​យើង​អ្នក​វិញ​​ស្ងប់ស្ងាត់ ​​មិន​បញ្ចេញ​អារម្មណ៍​លេង​សើច​ចេញ​មក​ឱ្យ​គេ​ឃើញ ​អ្នក​ក៏​ត្រូវ​បា​ន​​គេ​មិន​ចូល​ចិត្ត ​។ ​
​ទង្វើ ​៧ ​យ៉ាង​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឆ្អើម​អ្នក​មួយ​រំពេច​
​៦. ​អួត​ខ្លួន​ឯង​ពេក​​​មនុស្ស​សម័យ​នេះ​គេ​មាន​សម្ភារៈ​ប្រើ​ប្រាស់​ច្រើន​ហើយ​ រីឯ​ចំនេះ​ដឹង ​និង​បទ​ពិសោធន៍​ក្នុង​ជីវិត​ក៏​មាន​ច្រើន​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ​បើ​អ្ន​ក​ទៅ​អួត​គេ​ពី​រឿង​ដែលគេ​ធ្លាប់​ជួប​ ធ្លាប់​ដឹង ​ធ្លាប់​មាន ​វា​មិន​ខុស​អីពី​អ្នក​កំពុង​យក​ទឹក​លា​មក​ទៅ​ស្រោច​លើ​ខ្លួន​ឯង​ឡើយ​ ព្រោះ​ចំណុច​អួត​របស់​អ្នក​ធ្វើ​ឱ្យ​គេដឹង​ថា​អ្នកអួតរួ​ច​ទៅហើយ ​។ ​លើស​ពី​​នេះ​ទៅ​ទៀត ​មាន​មនុស្ស​មួយ​ចំនួន​ គេ​​មិនចូល​ចិត្ត​ភាព​លេច​ធ្លោរ​បស់​​យើង​ពេក​​នោះ​ទេ ​បើ​អាច​អ្នក​គួរ​លាក់វា​ទុក​មួយដោយ​ឡែក​សិន​ទៅ ។​
​ទង្វើ ​៧ ​យ៉ាង​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឆ្អើម​អ្នក​មួយ​រំពេច​
៧. សម្ដែង​ភា​ព​ស្មុគ​ស្មាញឱ្យ​គេ​ឃើញ​​មាន​​តែមនុស្ស​ទន់​ជ្រាយ ​និង​មនុស្ស​ខ្ជី​ខ្ជា​​ទេ ដែលសម្បូរ​បញ្ហា​ស្មុគស្មាញ​ជា​ង​គេ​ បើ​អ្នក​ស្ដែងភាព​ស្មុគស្មាញ​របស់​អ្នក​ឱ្យ​អ្នក​ដទៃ​ឃើញហើយ ​ស្ថានភាព​នៃ​ការ​រាប់​អាន​រវាង​អ្នក​នឹង​គេ​ក៏​អាច​ប្រឈម​នឹង​ភាព​រដិបរដុប​​ជាក់ជា​មិន​ខាន​ ហើយ​ធ្វើ​ឱ្យ​គេ​កា​ន់​តែ​បាត់​ទំនុកចិត្ត​មក​លើ​អ្នក​ថែម​ទៀ​ត​ផង​ ៕​
ដោយ៖ ឈូក ស
ប្រភព៖ BI