វិធីធ្វើខ្ទឹមជ្រក់ញុំាជាមួយពងទាកូន (មានវីដេអូ)

ថ្ងៃនេះយើងខ្ញុំ សូម​ធ្វើការ​ណែនាំ​អ្នក​ទាំងអស់​គ្នា ​ពីរបៀប​​ធ្វើ​ខ្ទឹមជ្រក់​ឲ្យ​មាន​រស់ជាតិ​ឈ្ងុញ​ឆ្ងាញ់។ ​ហើយ​ខ្ទឹមជ្រក់​នេះ ​​អ្នក​ទាំង​អស់​គ្នា​អាច​យក​វា​មក​ញុំា​ជាមួយ​នឹង​ពងទា​កូន,​ពងមាន់​អាំង ​ឬជាមួយ​អ្វីផ្សេង​ទៀត​ក៏បាន ​ស្រេច​តែ​អ្នក​ទាំង​អស់​គ្នា​ចង់ញុំា។ ​ហើយនេះ​គឺ​ជា​គ្រឿងផ្សំ​ដែល​អ្នក​ទាំង​អស់គ្នា​ត្រូវការ​មាន​ដូចខាង​ក្រោមៈ

គ្រឿងផ្សំៈ

-         ទឹកក្រូចឆ្មា កន្លះកូនចានចង្កឹះ

-         ស្ករស ៦ ស្លាបព្រាបាយ

-         ម្ទេសជ្រក់ កន្លះកូនចានចង្កឹះ

-         អំបិល ១ ស្លាបព្រាបាយ

-         ខ្ទឹមស ៥ មើម

-         ទឹកកន្លះកូនចានចង្កឹះ

 

របៀបធ្វើៈ

ជំហ៊ាន​ដំបូង​ដែល​អ្នកត្រូវធ្វើ ​​អ្នកត្រូវ​ធ្វើការ​បក​ឬក្រឡុក​សំបក​ខ្ទឹមនោះ​ឲ្យ​បាន​ស្អាត ​រួច​ចិត​វាជាមួយ​កាំបិទ​មុខពីរ ​ដើម្បី​​បាន​ជាបន្ទះ​ស្ដើងៗ។ ​បន្ទាប់​ពី​ចិត​វា​ជាបន្ទះ​ស្ដើងៗ​រួចហើយ​ ត្រូវ​ដាក់​វាចូល​​ទៅក្នុង​ចាន​គោមជ្រៅ​មួយ ​រួចធ្វើ​ការបន្ថែម​គ្រឿងផ្សំ​ទាំងអស់ ​ហើយ​កូរវា​ឲ្យសព្វ​ល្អ។ ​បន្ទាប់មក​ទៀតដាក់​វាចូល​ទៅក្នុង​កែវថ្ម​មួយ ​រួចរក្សា​វាទុក​នៅក្នុង​ទូរទឹកកក​ឲ្យបាន​រយៈពេល​ពី ៣ ​ថ្ងៃទៅ ​១ អាទិត្យ ​ទើប​យកវា​មកញុំា​ឬយូរ​ជាងនេះ​ក៏បាន​ ទៅតាម​ចំណង់​ចំណូល​ចិត្ត​របស់អ្នក។ ​ដើម្បី​ទុកវា​ញុំាឲ្យ​បានយូរ​អ្នកត្រូវ​រក្សាទុក​នៅ​ក្នុងទូរ​ទឹកកក​ឲ្យបាន​ត្រឹមត្រូវ៕

 

ដោយ៖ មង្គលការ

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីធ្វើខ្ទឹមជ្រក់ញុំាជាមួយពងទាកូន (មានវីដេអូ)