យន្តហោះ​មួយគ្រឿង​ធ្លាក់​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​ស្លាប់​២៥​នាក់

ក្រុង​ជូ​បា៖​មាន​មនុស្ស​២៥​នាក់​ត្រូវបាន​ស្លាប់​​ដោយសារ​មាន​យន្តហោះមួយគ្រឿង​បាន​ធ្លាក់​នៅលើ​កោះ​នៃ​សហគមន៍​កសិករ​បន្ទា​ប់​ពី​បាន​ហោះ​ឡើង​បាន បន្តិច​ក្នុង​រដ្ឋធានី​ជូ​បា​ប្រទេស​ស៊ូដង់​ខាងត្បូង​។ នេះ​បើតាម​ការរាយការណ៍​ពី​ភ្នាក់ងារ​ព័ត៌មាន​AFP នៅមុននេះ​បន្តិច​។ 

​    ​វិទ្យុ Miraya ដែលជា​ស្ថានីយ៍​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​បាន​រាយការណ៍​មក​ថា​៖ «​មាន​យន្តហោះ​ដឹកទំនិញ​មួយគ្រឿង​ដែលមាន​គោលដៅ​ធ្វើដំណើរ​ទៅ​តំបន់ Paloch នៃ​បាន​ធ្លាក់​ក្នុង​កោះ​តូច​មួយក្បែ​រដង​ទន្លេ​នី​លស បន្ទាប់ពី​ហោះ​ឡើង​បាន​បន្តិច​ដែលមាន​ចម្ងាយ​ប្រហែល៨០០​ម៉ែត្រ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុង​ជូ​បា​»​។ 

​    ​យោងតាម ការផ្សាយ​របស់​វិទ្យុ​ដដែល​បាន​ឲ្យ​ដឹងថា ទំនង​មាន​មនុស្ស​ប្រមាណ​ជា​៤០ នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ ហើយ​មាន​អ្នកដំណើរ​តែ​៣​នាក់​ប៉ុណ្ណោះ​ដែល​នៅមាន​ជីវិត​ក្រោយ​ហេតុការណ៍​ដ៏ រន្ធត់​នេះ​។ នៅ​កន្លែងកើតហេតុ​ក៏មាន​សហគមន៍​កសិក​រ​តូចៗ​ជាច្រើន​រស់នៅ​លើ​កោះ​នោះ​ហើយ គេ​មិន​ច្បាស់​ថា​តើ​ចំនួន​នៃ​ជនរងគ្រោះ​ដែល​ស្លាប់​ជាម​នុស្ស​ដែល​រស់​នៅលើ កោះ​ហើយ​រងគ្រោះ​នៅពេលដែល​យន្ដហោះ​បាន​ធ្លាក់ចំ​ដែរ​ឬ​យ៉ាងណា​នោះទេ​។ 

​    ​អ្នកយកព័ត៌មាន AFP ដែល​នៅ​កន្លែងកើតហេតុ​បាន​រាយការណ៍​មក​ថា រូបគេ​បានឃើញ​មនុស្ស​កំពុងតែ​ព្យាយាម​ដើម្បី​ស្វែងរក​អ្នក​នៅ រស់រានមានជីវិត និង​កំពុង​សែង​សាកសព "​ជាច្រើន​" ចេញពី​គំនរ​បំណែក​របស់​យន្តហោះ​ដែល​បាន​ធ្លាក់​នោះ​។ 

​    ​ព្រលានយន្តហោះ ក្រុង​ជូ​បា មាន​សភាព​មមាញឹក​បំ​ផុត​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ ដែល​ផ្ទៃដី​មាន​ទំហំ​ធំ​ស្មើនឹង​ប្រទេស​អេ​ស្ប៉ា​ញ និង​ព័រ​ទុយ​ហ្គា​ល់​រួមបញ្ចូល​គ្នា​ឯណោះ ប៉ុន្តែ​ជា​ប្រទេស​ដែលមាន​លទ្ធភាព​មាន​ផ្លូវថ្នល់​កៅស៊ូ តិចតួច​បំផុត​នោះ​។ ព្រលានយន្តហោះ​នេះ​បាន​ដើរតួ​ជា​ម្ចាស់ផ្ទះ​ក្នុងការ​ហោះហើរ​ពាណិជ្ជក​ម្ម ជា​ទៀងទាត់​ដូចជា​ខ្សែបណ្តាញ​ប្រព័ន្ធ​យន្តហោះ​យោធា​និង​ការដឹក​ទំនិញ ការផ្តល់​ជំនួយ​ដល់​តំបន់​ដាច់ស្រយាល​ដែល​ផ្លូវ​ត្រូវបាន​កាត់ផ្តាច់​នោះ​៕

យន្តហោះ​មួយគ្រឿង​ធ្លាក់​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​ស្លាប់​២៥​នាក់