អ្នក​ប្រាជ្ញ​អឺរ៉ុប​ម្នាក់​ហា​មាត់​សរសើរ​ G-Dragon ថា​ខ្លាំង​ខាង​ច្នៃប្រឌិត​ថ្មីៗ

អ្នក​ប្រាជ្ញ​អឺរ៉ុប​ម្នាក់​ហា​មាត់​សរសើរ​ G-Dragon ថា​ខ្លាំង​ខាង​ច្នៃប្រឌិត​ថ្មីៗ

Dr. Ute Fendle មក​សកលវិទ្យាល័យ​ Bayreuth ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​សរសើរ​ដល់​​តារា​ចម្រៀងG-Dragonថា​ពូកែ​ខាង​ច្នៃប្រឌិត​ថ្មីៗ​ ក្នុងអំឡុងពេល​ចូល​រួម​សន្និសីទ​ប្រជុំ​​​ The Hallyu International Conference ក្នុង​​ទីក្រុង Dubai ​ប្រទេស​អារ៉ាប់រួម។

 

អ្នក​ប្រាជ្ញ​អឺរ៉ុប​ម្នាក់​ហា​មាត់​សរសើរ​ G-Dragon ថា​ខ្លាំង​ខាង​ច្នៃប្រឌិត​ថ្មីៗ

​​​​
​​សន្និសីទ​ប្រជុំ​នេះ​រៀបចំ​ឡើង​រយៈពេល​២​ថ្ងៃ​​គឺ​ថ្ងៃ​ទី ៣ និង​៤​ ខែ វិច្ឆិកា​ ឆ្នាំ ២០១៥​និង​មាន​អ្នក​ប្រាជ្ញ​​២០០​នាក់​មក​ពី​ជុំវិញ​ពិភពលោក​​ដើម្បី​វិភាគ​ស្ថិតិ​ដូច​ជា ចម្រៀង K-pop, រឿង​កូរ៉េ, និងការ​ស្លៀកពាក់​តាម​ផ្លូវ​សាធារណៈ​ក្នុង​ប្រទេស​កូរ៉េជាដើម។

 

Dr. Ute Fendle បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ក្នុង​សន្និសីទ​ដោយ​បង្ហាញ​ពី​វីដេអូ​ចម្រៀង​របស់​​G-Dragonតារា​រ៉េ​បក្នុង​ក្រុម​ Big Bang ។ សាស្ត្រាចារ្យ​រូប​នេះ​​បាន​និយាយ​ថា​៖​”G-Dragonមិន​ត្រឹម​តែ​ធ្វើ​វីដេអូ​ចម្រៀង​​ឲ្យ​ល្អ​អស្ចារ្យ​នោះ​ទេ។ អ្នក​គួរ​តែ​មើល​ទៅ​ភាព​អស្ចារ្យ​នៃ​ភាព​ច្នៃប្រឌិត​ថ្មីៗ​របស់​គេ។ វីដេអូ​ចម្រៀង​​នៅ​តំបន់​អឺរ៉ុប​មិន​អាច​ប្រៀបធៀប​ជាមួយ​គេ​បាន​ឡើយ”។

​​​​

សាស្ត្រាចារ្យ​ក៏​បាន​​រិះគន់​ទៅ​អ្នក​ដែល​បាន​ទស្សនា​វីដេអូ​ចម្រៀង​របស់​ G-Dragonដែរ​ថា៖ “ទោះជាយ៉ាងណាក៏ដោយ ខ្ញុំ​មិន​គិត​ថា​​​មាន​ប្រជាជន​កូរ៉េ​ជា​ច្រើន​យល់​នៃ​និង​ស៊ី​ជម្រៅ​នៃ​ការងារ​របស់​គេ​ឡើយ”។

 

ចុចអាន៖តារា​ចម្រៀង​តៃវ៉ាន់​ Show Luo ​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង MV របស់ G-Dragon

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi