នាយ កុយ អរគុណ ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ត ឱក សុគន្ធកញ្ញា…


នាយ កុយ អរគុណ ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ត ឱក សុគន្ធកញ្ញា…

តារា​កំប្លែង នាយ​កុយ បាន​បញ្ចេញ​វីដេអូ​មួយ​​​​ ​លើ គណនី Facebook ដែល​មាន​ខ្លឹម​សារ​ជា​រួម​ថ្លែង​អំណរគុណ​ដល់ ភ្ញៀវ​កិត្តិយស ដែល​បាន​អញ្ជើញ​មក​ចូល​រួមពិធី​រៀប​អាពាហ៍ពិពាហ៍​​របស់​កូន​ស្រី​ខ្លួន កាល​ពី​​ថ្ងៃ​ទី២ ខែ កញ្ញា ឆ្នាំ ២០១៥ កន្លង​ទៅ។ ជា​មួយ​គ្នា​នោះ នាយ​ក៏​បាន​ថ្លែងអំណរគុណ យ៉ាង​ពិសេស​ដល់ លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា និង​ភ្ញៀវ​កិត្តិយស​ផ្សេង​ៗ​ទៀត​ដែល​បាន​ចូល​រួម និង​ច្រៀង​កំដរក្នុង​ពិធី​នេះ ដោយ​មិន​យក​ប្រាក់​ថែម​ទៀត។

 

នាយ កុយ អរគុណ ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ត ឱក សុគន្ធកញ្ញា…

 

កូន​នាយ​កុយ ដែល​បាន​រៀប​ការ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​គឺ​ជា​កូន​ស្រី ដែល​មាន​ឈ្មោះ​ថា ជី លីកា ហើយ ស្វាមី​មាន​​ឈ្មោះ អ៊ឹម លីគង់ ដែល​​​ពិធី​អាពាហ៍ពិពាហ៍ បាន​ធ្វើ​នៅ បូរី​ពិភព​ថ្មី សែន​សុខ ជិត​ខាំកូស៊ីធី។ នាយ​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន ក្នុង​នោះ ក៏​មាន​អ្នក​សិល្បៈ​មួយ​ចំនួន​ធំ​ផង​ដែរ ដែល​សុទ្ធសឹងតែ​ជា​តារា​ល្បី ។ ចង់​ដឹង​នាយ​កុយ និយាយ​អ្វី​ខ្លះ​សូម​ស្ដាប់​វីដេអូ​នេះ​ទាំង​អស់​គ្នា៕

 

 

អត្ថបទ៖ ខុត សីហា​