ស្ត្រីជាម្តាយ ដាក់ច្រវ៉ាក់កូនប្រុស ខ្លួនឯង ព្រោះតែអស់លទ្ធភាពនឹងឃាត់

ចិន៖ ស្ត្រីជាម្តាយម្នាក់ បានចងកូនប្រុសរបស់ខ្លួន ទៅនឹងបង្គោលភ្លើងនៅកណ្តាលភូមិ ដើម្បីជាការពិន័យដល់រូបគេ ដែលព្យាយាមរត់ចេញពីផ្ទះ ទៅជួបមិត្តភក្តិ ព្រមទាំងគេចសាលា និងមិនព្រមធ្វើលំហាត់នៅផ្ទះ។

ស្ត្រីជាម្តាយ ដាក់ច្រវ៉ាក់កូនប្រុស ខ្លួនឯង ព្រោះតែអស់លទ្ធភាពនឹងឃាត់

អ្នកស្រី Zhou ជាម្តាយអាយុ៤៤ឆ្នាំ បាននិយាយថា រូបគាត់មិនមានវិធីអ្វីផ្សេងទេ ដែលអាចអោយកូនគាត់ឈប់ធ្វើបែបនេះតទៅទៀត។

ក្មេងប្រុសអាយុ១៣ឆ្នាំ ឈ្មោះ Xiaole ជាកូនអ្នកស្រី Zhou បានធ្វើអោយមនុស្សជាច្រើន មានការអាណិតអាសូរ បន្ទាប់ពីបានឃើញក្មេងប្រុសនេះដៃទាំងពីរ ជាប់ច្រវាក់ជាមួយនឹងបង្គោលភ្លើង នៅកណ្តាលភូមិ។ ប៉ុន្តែមនុស្សជាច្រើន ក៏បានគាំទ្ររបៀបដែលអ្នកស្រី Zhou ធ្វើមកលើកូនដែរ ព្រោះថាគាត់គ្មានជំរើសអ្វីដែលអាចធ្វើបានក្រៅពីវិធីនេះទេ។

ដោយឡែកនៅម៉ោង ៧ល្ងាច (ម៉ោងក្នុងស្រុក) ក្រុមប៉ូលីសទៅដល់ទីនោះ ដោះលែងក្មេងប្រុសរងគ្រោះអោយរួចផុតពីចំណងច្រវ៉ាក់ ដែលចងដោយម្តាយរបស់គេ។ ប៉ុន្តែក្មេងប្រុសចរឹកកែមិនឡើងនេះ ក៏បានរត់ចេញពីផ្ទះទៀត  ស្របពេលដែលស្ត្រីជាម្តាយ កំពុងត្រូវបានសួរនាំដោយប៉ូលីស។ គេមិនបានដឹងថា តើម្តាយរូបនេះអាចរកកូនប្រុសដ៏កំហូចគ្មានថ្ងៃកែនេះ ឃើញវិញដែរឬអត់នៅឡើយទេ៕

ស្ត្រីជាម្តាយ ដាក់ច្រវ៉ាក់កូនប្រុស ខ្លួនឯង ព្រោះតែអស់លទ្ធភាពនឹងឃាត់ស្ត្រីជាម្តាយ ដាក់ច្រវ៉ាក់កូនប្រុស ខ្លួនឯង ព្រោះតែអស់លទ្ធភាពនឹងឃាត់

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត