ញាក់សាច់! សកម្មជនបំផ្ទុះគ្រាប់បែក ISIS ភ្លាត់ស្នៀត ផ្ទុះខ្លួនឯង ដាច់ខ្លួនជា ២កំណាត់ តែនៅរស់ និងអាចនិយាយ បានទៀត (មានវីដេអូ)

យេម៉ែន៖ កាលពីពេលថ្មីៗនេះ អ្នកស្រុកជាច្រើននាក់ នៅក្នុងទីក្រុង Aden ក្នុងប្រទេសយេម៉ែន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយប្រទះឃើញ សកម្មជនបំផ្ទុះគ្រាប់បែក ISIS ម្នាក់ បានភ្លាត់ស្នៀត ធ្វើឲ្យគ្រាប់បែកផ្ទុះ មុនពេលកំណត់ បណ្តាលឲ្យ ដាច់ខ្លួនជា ២កំណាត់ ប៉ុន្តែសកម្មជនរូបនោះ នៅតែមានជីវិត និងអាចនិយាយ បានទៀតផង។

ញាក់សាច់! សកម្មជនបំផ្ទុះគ្រាប់បែក ISIS ភ្លាត់ស្នៀត ផ្ទុះខ្លួនឯង ដាច់ខ្លួនជា ២កំណាត់ តែនៅរស់ និងអាចនិយាយ បានទៀត (មានវីដេអូ)
សកម្មជនបំផ្ទុះគ្រាប់បែក ISIS ដែលត្រូវដាច់ខ្លួនជា ២កំណាត់

ទិដ្ឋភាពហេតុការណ៍ដ៏រន្ធត់នោះ ក៏ត្រូវថតបាន ដោយក្រុមអ្នកស្រុក ទាំងនោះ និងបានបង្ហោះ ទៅលើបណ្តាញ អ៊ីនធឺណែត បង្ហាញឲ្យឃើញ សកម្មជនបំផ្ទុះគ្រាប់បែក រូបនោះ ដាច់ខ្លួនជា ២កំណាត់ នៅសល់តែ កំណាត់ខាងលើ និងបាត់កំណាត់ខាងក្រោម ដេកនៅលើដី ប៉ុន្តែអាចនិយាយពាក្យ ២-៣ម៉ាត់ ហើយថែមទាំង កម្រើកក្បាល ទៅវិញ ទៅមក ទៀតផង។

យ៉ាងណាមិញ គេជឿជាក់ថា បុរសដែលដាច់ខ្លួន ជា២កំណាត់រូបនោះ គឺជាសកម្មជន បំផ្ទុះគ្រាប់បែក ISIS ដែលបានចងគ្រាប់បែក ជាប់នឹងខ្លួន រួចជិះម៉ូតូ ក្នុងគោលបំណង ចូលទៅបំផ្ទុះ ទៅលើក្រុម កងជីវពល Houthi ប៉ុន្តែសំណាងអាក្រក់ គ្រាប់បែកនោះ ក៏បានផ្ទុះ មុនពេលកំណត់ បណ្តាលឲ្យគាត់ ដាច់ខ្លួនជា ២កំណាត់ បែបនេះ តែម្តង៕

សូមទស្សនាទិដ្ឋភាព ដ៏គួរឲ្យរន្ធត់នោះ ៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត