បុរស​ម្នាក់​យក​ចិញ្ចៀន​ដាំ​ធ្មេញ​ខ្លួន​ឯង​ ជូន​មិត្ត​ស្រី​ថ្ងៃ​ភ្ជាប់​ពាក្យ


បុរស​ម្នាក់​យក​ចិញ្ចៀន​ដាំ​ធ្មេញ​ខ្លួន​ឯង​ ជូន​មិត្ត​ស្រី​ថ្ងៃ​ភ្ជាប់​ពាក្យ

​​បុរស​ម្នាក់​រស់​នៅ​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក បាន​សម្រេច​ចិត្ត​ធ្វើ​ចិញ្ចៀន​ដាំ​ធ្មេញ​របស់​ខ្លួន​ដែល​បាក់​ ជូន​​គូ​ដណ្ដឹង​ថ្ងៃ​ភ្ជាប់​ពាក្យ ជំនួស​ឲ្យ​ចិញ្ចៀន​ដាំ​ពេជ្រ ដើម្បី​ធ្វើ​ឲ្យ​កូន​ក្រមុំ​ភ្ញាក់​ផ្អើល។

 

បុរស​ម្នាក់​យក​ចិញ្ចៀន​ដាំ​ធ្មេញ​ខ្លួន​ឯង​ ជូន​មិត្ត​ស្រី​ថ្ងៃ​ភ្ជាប់​ពាក្យ
 

នាង Carlee Leifkes ជា​មិត្តស្រី​ បាន​និយាយ​ប្រាប់​ថា​ទំនាក់​ទំនងជាមួយ​គូ​ដណ្ដឹង​​លោក Lucas Unger មាន​ភាព​ប្លែក​គេ​ចាប់​តាំង​ពី​ បាន​ជួប​គ្នា​លើក​ដំបូង​នៅ​ក្នុង​ការ​ប្រគុំតន្ត្រី​​នៅ​ប្រទេស​កាណាដា​មក​ហើយ។

 

នាង​ប្រាប់​ថា៖ “វា​មិន​គួរ​ឲ្យ​ជឿ​​ ដែល​ខ្ញុំ​​នឹង​រៀប​ការ​ជាមួយ​​មិត្ត​ប្រុស​​របស់​ខ្ញុំ​នេះ គាត់​​ជឿ​ថា​ធ្មេញ​ថ្គាមទាល់​របស់​គាត់​នេះ គឺ​មាន​អត្ថន័យ​ខ្លាំង​ជាងចិញ្ចៀន​ដាំ​ពេជ្រ​ទៅ​ទៀត​​​”។ ​​

 

អ្នក​នាង​ Carlee ក៏បាន​បញ្ជាក់​បន្ថែម​ដែរ​ថា​ មិត្ត​ប្រុស​របស់​នាង បាន​​យក​ធ្មេញ​​ដែល​បាក់តាំង​ពី​​ពេល​​នៅ​​អាយុ១៧ឆ្មាំ​មក​ម្ល៉េះ ពេល​នេះអាយុ​​ជាង​ម្ភៃ​ឆ្នាំ​​ហើយ។ នាង​បន្ត​ថា​ចិញ្ចៀន​ពេជ្រ​មាន​តម្លៃ​ថ្លៃ​ពេក​ហើយ​​ ​និង​មិនមែន​ជា​អ្វី​សម្រាប់​បង្ហាញ​ក្ដី​ស្រលាញ់​ពិត​ចំពោះ​នាង​ទេ ហើយ​មនុស្ស​ហាក់​ឲ្យ​តម្លៃ​ពេជ្រ​ខ្លាំង​ជ្រុល​ពេក៕

 

បុរស​ម្នាក់​យក​ចិញ្ចៀន​ដាំ​ធ្មេញ​ខ្លួន​ឯង​ ជូន​មិត្ត​ស្រី​ថ្ងៃ​ភ្ជាប់​ពាក្យ

 

បុរស​ម្នាក់​យក​ចិញ្ចៀន​ដាំ​ធ្មេញ​ខ្លួន​ឯង​ ជូន​មិត្ត​ស្រី​ថ្ងៃ​ភ្ជាប់​ពាក្យ
 

ចុចអាន៖ សន្សំកាក់​ជិត​២០​ឆ្នាំ​បាន​១៥០គីឡូ​ យក​​ទិញ​ចិញ្ចៀន​ពេជ្រ​ជូន​គូ​ស្នេហ៍ អ្នក​លក់​រាប់​បែក​ផ្សែង

ចុចអាន៖ «ចិញ្ចៀន​» វីដេអូ​ដែល​អ្នក​​​មើល​ហើយ ទប់​ទឹក​ភ្នែក​មិន​ជាប់

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ
ប្រភព៖ upi​​​​​