សាកលវិទ្យាល័យ ​​៤​ ទទួល​ Data Projectors ពី​ក្រុមហ៊ុន​អេឡិចត្រូនិក​លំដាប់​អន្តរជាតិ

សាកលវិទ្យាល័យ ​​៤​ ទទួល​ Data Projectors ពី​ក្រុមហ៊ុន​អេឡិចត្រូនិក​លំដាប់​អន្តរជាតិ

ដើម្បី​បំពេញ​តម្រូវ​ការ​និស្សិត​និង​សាស្ត្រាចារ្យ​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​អប់​រំ​ឲ្យ​ល្អ​ប្រសើរ ក្រុមហ៊ុន Hitachi បាន​ផ្ដល់​ Data Projectors ចំនួន​១០​គ្រឿង ដល់​សាកលវិទ្យាល័យ​នានា​​នៅ​កម្ពុជា។
សាកលវិទ្យាល័យ​ទាំង​នោះ​រួម​មាន សាកលវិទ្យាល័យ​បាត់​ដំបង​ សាកលវិទ្យាល័យ​មាន​ជ័យ សាកលវិទ្យាល័យ​ជា​ស៊ីម សាកល​វិទ្យាល័យ​ស្វាយរៀង និង​ក្រុម​ការងារ ស ស យ ក វិស័យ​អប់​រំ យុវជន​និង​កីឡា ដែល​ក្នុង​សាកល​នី​មួយ​ៗ​ទទួល​បានData Projector ចំនួន​២​គ្រឿង។

 

សាកលវិទ្យាល័យ ​​៤​ ទទួល​ Data Projectors ពី​ក្រុមហ៊ុន​អេឡិចត្រូនិក​លំដាប់​អន្តរជាតិ

 

ថ្លែង​ក្នុង​កម្មវិធី​ដែល​ប្រារព្ធ​ឡើង​នៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាល​ពី​ម្សិលមិញ ឯកឧត្ដម ពិត ចំណាន រដ្ឋមន្ត្រី​ស្ដី​ទី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា ​ជា​ពេល​វេលា​ល្អ​បំផុត​ដែល​ក្រុមហ៊ុន​អេឡិចត្រូនិក​ស្តង់​ដា​អន្តរជាតិHitachi បាន​ផ្ដល់​ជូន​នូវ​ឧបករណ៍​នេះ​ដល់​សាកលវិទ្យាល័យ​ជាតិ​នៅ​កម្ពុជា ស្រប​ពេល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កំពុង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​ថ្នាក់​ឧត្ដម​សិក្សា។
 

លោក បន្ត​ថា ឧបករណ៍​ទាំង​នេះ​ពិត​ជា​មាន​សារប្រយោជន៍​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​លើក​កម្ពស់​គុណភាព​បង្រៀន​និង​រៀន​ឲ្យ​រឹត​តែ​មាន​ភាព​រលូន ឈាន​ឡើង​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង។​​​
 

សម្រាប់​លោក Koichiro Nakamura អគ្គនាយក​ទីផ្សារ​ផ្នែក​អតិថិជន​នៃ​ក្រុមហ៊ុន Hitachi ដែល​អញ្ជើញ​មក​ពី​ប្រទេស​ជប៉ុន បាន​សំដែង​នូវ​ភាព​រីករាយ​ថា ឧបករណ៍​ទាំង​អស់​នេះ​សង្ឃឹម​ថា​នឹង​អាច​ជួយ​សម្រួល​ដល់​ការ​សិក្សា​របស់​និស្សិត​កម្ពុជា​ក្នុង​ការ​រៀន​សូត្រ​បាន​មួយ​កម្រិត​ក្នុង​ការ​ផ្ដោត​លើ​ចំណេះដឹង​យ៉ាង​ទូ​លំ​ទូ​លាយ។

 

 

សាកលវិទ្យាល័យ ​​៤​ ទទួល​ Data Projectors ពី​ក្រុមហ៊ុន​អេឡិចត្រូនិក​លំដាប់​អន្តរជាតិ

 

សាកលវិទ្យាល័យ ​​៤​ ទទួល​ Data Projectors ពី​ក្រុមហ៊ុន​អេឡិចត្រូនិក​លំដាប់​អន្តរជាតិ

 

 

សូមអាន   ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ ២០១៥ បណ្ដុំ​នៃ​ការ​ងារ​សម្រាប់​អ្នក​ចង់​ធ្វើការ​
អត្ថបទ៖ លឹម សុ​នា