ស្លាប់៨នាក់ រងរបួសធ្ងន់ស្រាល ១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៤ ខែវិច្ឆិកាម្សិលមិញ

ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស ៨នាក់បានស្លាប់ ៨នាក់រងរបួសធ្ងន់ និង២នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសចំនួន១២លើក នៅថ្ងៃទី៤ ខែវិច្ឆិកាម្សិលមិញ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បានបង្កឲ្យខូចខាតយានយន្ត សរុប១៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន១០គ្រឿង, រថយន្តធុនតូច២គ្រឿង, រថយន្តធុនធំ១គ្រឿង, យានផ្សេងៗ៤គ្រឿង, ថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៥លើក, ស្រវឹង២លើក, មិនគោរពសិទ្ធិ២លើក, ប្រជែងគ្រោះថ្នាក់២លើក, ប្រកាន់ស្តាំ១លើ,  ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ១៤នាក់ (យប់៦នាក់) ។

ជាមួយគ្នានេះដែរ កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យរថយន្តសរុបចំនួន ១,៧២៦គ្រឿង (រថយន្តធំ ៨៩៤គ្រឿង) ស្មើនិង១,៧២៦ករណី, ល្មើសក្រដាសស្នាមមាន ១,១៤១គ្រឿង ស្មើនឹង ១,១៤១ករណី, ចំពោះករណីល្មើសបច្ចេកទេស ៥៨៥គ្រឿង ស្មើនឹង ៥៨៥ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,២៧១គ្រឿង ៕

ស្លាប់៨នាក់ រងរបួសធ្ងន់ស្រាល ១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៤ ខែវិច្ឆិកាម្សិលមិញ