អាជ្ញាធរ និងនគរបាល ខណ្ឌទួលគោក ចុះបង្ក្រាបទីតាំង បើកហ្គេមបាញ់ត្រី ចូលរួមកាត់បន្ថយ បទល្មើស

ភ្នំពេញ ៖ អាជ្ញាធរទួលគោក សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូ៣ នៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ បានចុះទៅបង្ក្រាប និងបិទទីតាំងបើកហ្គេមបាញ់ត្រី នៅចំណុចផ្ទះលេខ១១ ផ្លូវលេខ ២២៥ ក្រុមទី១៤ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ដើម្បីចូលរួមកាត់បន្ថយបទល្មើស ដែលអាចកើតមានឡើង ពីព្រោះជនល្មើសខ្លះ បានទៅពួន និងសម្ងំចែកចាយគ្រឿងញៀននៅទីនោះ។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ក្រោយការចុះត្រួតរួច កម្លាំងបានដកហូតទូរហ្គេមបាញ់ត្រី ចំនួន០២ទូរ និងកៅអី ចំនួន១០ យកទៅរក្សាទុកនៅសាលាខណ្ឌទួលគោក រង់ចាំការវាយកម្ទេចចោលនៅពេលខាងមុខ៕

អាជ្ញាធរ និងនគរបាល ខណ្ឌទួលគោក ចុះបង្ក្រាបទីតាំង បើកហ្គេមបាញ់ត្រី ចូលរួមកាត់បន្ថយ បទល្មើស