សម្តេចតេជោ បញ្ជាក់ជាថ្មីថា ការផ្អាកបុណ្យអុំទូក ដោយសារតែទឹកទាប មិនមែនខ្លាចបាតុកម្មទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃនេះ បានបញ្ជាក់ជាថ្មីថា ការផ្អាកព្រះរាជពិ ធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញនាឆ្នាំនេះ ដោយសារតែបញ្ហាទឹកទាប តែមិនមែនក្លាចបាតុកម្មដូចការអត្ថាធិ ប្បាយរបស់អ្នកវិភាគមួយចំនួននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានហៅការវិភាគរបស់អ្នកវិភាគមួយចំនួនថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូក ដោយ សារខ្លាចបាតុកម្មនោះ គឺជាការប្រមាថមួយដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាល និងសម្តេច។

សម្តេចបញ្ជាក់យ៉ាងដូច្នេះ «សូមអ្នកវិភាគទាំងឡាយយល់ឲ្យច្បាស់ កុំព្រហើន លោកមានសិទ្ធិ តែមានសិទ្ធិ សេរីភាពបញ្ចេញមតិ តែបញ្ចេញមតិក្នុងភាពថ្លៃថ្នូរ មិនត្រូវបញ្ចេញមតិដោយខ្វះការទទួលខុសត្រូវ និងខ្វះ វិចារណញា ណនោះទេ»។

សម្តេចតេជោ សង្ឃឹមថា អ្នកវិភាគទាំងអស់ ត្រូវតែយល់ពីបញ្ហាពិត មិនមែនវិភាគវាយតែរាជរដ្ឋាភិបាល ដើម្បីតែលុយនោះទេ៕

សម្តេចតេជោ បញ្ជាក់ជាថ្មីថា ការផ្អាកបុណ្យអុំទូក ដោយសារតែទឹកទាប មិនមែនខ្លាចបាតុកម្មទេ