Facebook គ្រោង​​​ផលិត​ Teleporter ដែល​អាច​នាំ​អ្នក​​ទៅ​គ្រប់​ទី​កន្លែង​លើ​ពិភពលោក​

Facebook គ្រោង​​​ផលិត​ Teleporter ដែល​អាច​នាំ​អ្នក​​ទៅ​គ្រប់​ទី​កន្លែង​លើ​ពិភពលោក​

ប្រិយមិត្ត​​មួយ​ចំនួន​ដែល​ធ្លាប់​ទស្សនា​ខ្សែភាពយន្ត​បែប​វិទ្យាសាស្រ្ត​ប្រាកដ​ជា​បាន​ស្គាល់​ហើយ​ថា​ Teleporter គឺ​ជា​ឧបករណ៍​ម្យ៉ាង​ដែល​អាច​បញ្ជូន​មនុស្ស​ទៅ​គ្រប់​ទី​កន្លែង​បាន។ ស្រដៀង​គ្នា​នេះ​ដែរ​ Facebook មាន​គម្រោង​នឹង​បង្កើត​ Teleporter ពិសេស​មួយ​ដែល​នឹង​មាន​សមត្ថភាព​ប្រហាក់​ប្រហែលគ្នា​។

 

Facebook គ្រោង​​​ផលិត​ Teleporter ដែល​អាច​នាំ​អ្នក​​ទៅ​គ្រប់​ទី​កន្លែង​លើ​ពិភពលោក​

 

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ដែល​​ឆ្លើយ​តប​ទៅ​នឹង​វិបសាយ​ Business Insider​ លោក ​Mike Schroepfer ​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​នៃ​ក្រុមហ៊ុន​ Facebook បាន​លើក​ឡើង​ថា៖​” Facebook ចង់​បង្កើត​នូវ​ឧបករណ៍​ម្យ៉ាង​ដែល​អាច​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​កាន់​ទី​កន្លែង​ដែល​ចង់​ទៅ​បាន​ភ្លាម​ ដោយ​មិន​គិត​ពី​ព្រំ​ដែន​នៃ​​ភូមិសាស្ត្រ”។ វា​មិន​ដូច​គ្នា​ទៅ​នឹង​ Teleporter ដែល​គេ​ឃើញ​មាន​នៅ​ក្នុង​ខ្សែភាពយន្ត​នោះ​ទេ​ ប៉ុន្តែ​​វា​គឺ​ជា​​ការ​បង្កើត​អារម្មណ៍​មួយ​​ដោយ​បង្ហាញ​​ដល់​អ្នក​ប្រើ​ប្រាស់​នូវ​ពិភព​ថ្មី​មួយ​តាម​រយៈ​ឧបករណ៍។

 

ទោះ​ជា​យ៉ាង​ណា​គម្រោង​ការ​នេះ​​ត្រូវ​ឆ្លង​កាត់​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដើម្បី​អាច​ក្លាយ​ជា​ការ​ពិត​បាន។ បញ្ហា​ទី​មួយ​នោះ​គឺ​ការ​បង្កើត​ពិភព​សិប្បនិម្មិត​ដែល​មើល​ទៅ​ដូច​ជា​ការ​ពិត។ ​បញ្ហា​មួយ​ទៀត​គឺ​វិធី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឃើញ​ដៃ​និង​ជើង​របស់​ពួក​គេ​ នៅ​ពេល​ដែល​គេ​កម្រើក។ ការ​ដែល​អាច​មើល​ឃើញ​អ្នក​ដទៃ​នៅ​ក្នុង​ពិភព​សិប្បនិម្មិត​ដ៏​ជា​បញ្ហា​ដ៏​សំខាន់​មួយ​ដែរ។

 

Facebook គ្រោង​​​ផលិត​ Teleporter ដែល​អាច​នាំ​អ្នក​​ទៅ​គ្រប់​ទី​កន្លែង​លើ​ពិភពលោក​

 

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ Facebook មាន​ឧបករណ៍​ Oculus Rift ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​មើល​ឃើញ​ពិភព​សិប្បនិម្មិត​បាន​​ ហើយ​ក្រុមហ៊ុន​គ្រោង​នឹង​​ប្រកាស​ឧបករណ៍​នេះ​ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ហើយ៕​​​​​​​​​​

 

ចុច​អាន៖ អស់​តែ​៩២​ដុល្លារ​​អាច​ Update ទូរសព្ទ​ iPhone 16GB ទៅ​ 128GB បាន​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​​​​​​​​​​​​​

នាំមកជូនដោយ

Facebook គ្រោង​​​ផលិត​ Teleporter ដែល​អាច​នាំ​អ្នក​​ទៅ​គ្រប់​ទី​កន្លែង​លើ​ពិភពលោក​