ប្រជាពលរដ្ឋ៣ភូមិ​នៅស្រុកស្រី​សន្ឋរតវ៉ាមិនឲ្យមាន​ការផ្លាស់ប្តូរថៅកែអគ្គិសនី

ខេត្តកំពង់ចាម ៖​ ប្រជាពលរដ្ឋជាង៥០០នាក់​មកពីភូមិប្ញស្សីស្រុក ​ភូមិត្នោតលើនិងភូមិត្នោតក្រោម​ ឃុំប្ញស្សីស្រុក ស្រុកស្រីសន្ឋរ ​បានប្រមូលផ្តុំគ្នា​តវ៉ានៅមុខសាលា​ស្រុកស្រីសន្ឋរ​ ប្រយោជន៍ដើម្បីទាមទារ​កុំឲ្យមានការផ្លាស់ប្តូរថៅកែអគ្គិសនីឈ្មោះ​ ឡាយ ម៉េងឃាង ​ដោយសារស្នើឲ្យរក្សា​ទុកតម្លៃ ​និងការប្រើបា្រស់ដដែល ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងទៀតថា​ មកដល់ម៉ោងជិត១០ព្រឹកថ្ងៃទី០៥ វិច្ឆិកាដដែលនេះ ​ការតវ៉ាមិនទាន់​បានរំសាយនៅឡើយទេ ហើយអាជ្ញាធរដែនដី​កំពុងសម្របសម្រួល ។

សេចក្តីរាយការណ៍បានបន្តថា​ ការតវ៉ាឲ្យរក្សាថៅកែ​អគ្គិសនីនាពេលនេះដែរ ​បានធ្វើឡើងបន្ទាប់ពី​ក្រុមអ្នកភូមិបានទទួលព័ត៌មាន​ថានៅពេលខាងមុខ​នឹងមានការដេញ​ថ្លៃ​ផ្លាស់ប្តូរថៅកែអគ្គិសនី​នៅក្នុងភូមិសាស្រ្តខាងលើនេះ ៕