រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន ផ្តើម​ទស្សនកិច្ច​នៅ​កម្ពុជា​នៅថ្ងៃនេះ

លោក Chang Wanguan រដ្ឋមន្ត្រី​ការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អមដំណើរ​ដោយ​ប្រតិភូ​ក្រសួងការពារជាតិ​នៃ​កងទ័ព​រំដោះប្រជាជន​ចិន បានចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ពីថ្ងៃ​ទី៥ ដល់​ថ្ងៃទី៨ខែវិច្ឆិកា​នេះ។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា លោក Chang Wanguan និង​គណៈប្រតិភូ នឹង​ជួបពិភាក្សា​ទ្វេរ​ភាគី ជាមួយ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី៦វិច្ឆិកា។ បន្ទាប់មក​ថ្នាក់ដឹកនាំ​ទាំង២ នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង លោក ណឹ​ម សុវត្ថិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស និង​លោក Quan You Fie អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស​នៃ​ក្រសួង​ការ ពារ​ជាតិចិន។

ក្រសួងការពារជាតិ​ក​ម្ពុ​ជា​បាន​ឲ្យ​ដឹង​ទៀតថា នៅ​រសៀល​ថ្ងៃទី៦វិច្ឆិកា​ដដែល រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន។
រីឯ​នៅ​ព្រឹក​ថ្ងៃទី៧ខែវិច្ឆិកា លោក Chang Wanguan និង​គណៈប្រតិភូ នឹង​ទៅ​ទស្សនា​វិទ្យាស្ថាន​កងទ័ពជើងគោក រួច​បន្តដំណើរ​ទៅ​ខេត្តសៀមរាប ដើម្បី​ទស្សនា​ប្រាសាទអង្គរវត្ត មុន​ចាក​ចេញពី​កម្ពុជា៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​