មាន​វីដេអូ​បង្ហាញ​ថា​ Nexus 6P ​របស់​ Google​ ងាយ​នឹង​កោង​

មាន​វីដេអូ​បង្ហាញ​ថា​ Nexus 6P ​របស់​ Google​ ងាយ​នឹង​កោង​

Nexus 6P ​របស់​ Google ​ត្រូវ​បាន​រក​ឃើញ​ថា​ ងាយ​កោង​ ក្រោយ​ម្ចាស់​ Youtube ​Channel​ មួយ​​បាន​ធ្វើ​ការ​តេស្ដ​ពត់​វា​លមើល។

 

មាន​វីដេអូ​បង្ហាញ​ថា​ Nexus 6P ​របស់​ Google​ ងាយ​នឹង​កោង​

 

មាន​វីដេអូ​បង្ហាញ​ថា​ Nexus 6P ​របស់​ Google​ ងាយ​នឹង​កោង​

 

មាន​វីដេអូ​បង្ហាញ​ថា​ Nexus 6P ​របស់​ Google​ ងាយ​នឹង​កោង​

 

វីដេអូ​ដែល​បង្ហោះ​ដោយ​ YouTube channel JerryRigEverything មាន​ទាំង​ការ​ពន្យល់​ពី​បញ្ហា​យ៉ាង​ក្បោះក្បាយ​ផង​នោះ​ បាន​បញ្ជាក់​ថា​ បញ្ហា​ងាយ​កោង​របស់​ Nexus 6P​ គឺ​ទាក់ទង​នឹង​ការ​រចនា​រូប​រាង​របស់​វា។

 

Nelson ​ដែល​ធ្វើ​បទ​បង្ហាញ​ក្នុង​វីដេអូ​នោះ​ថ្លែង​ថា​ ទូរស័ព្ទ​នេះ​គឺ​ងាយ​នឹង​កោង​ណាស់​ ពេល​រង​សម្ពាធ​បន្តិច។ អ្នក​ធ្វើ​បទ​បង្ហាញ​ដដែល​បន្ថែម​ថា​ សម្បក​ទូរស័ព្ទ​ដែល​ធ្វើ​ពី​អាលុយមីញ៉ូម​ គឺ​ពុំ​បាន​មូល​វីស​នោះ​ទេ។ បញ្ហា​មួយ​ទៀត​គឺ​នៅ​ផ្នែក​ខាង​ក្នុង​របស់​ទូរសព្ទ​នេះ​គឺ​​ពុំ​ត្រូវ​បាន​រចនា​ឲ្យ​មាន​របៀប​រៀបរយ​ល្អ។

 

Nexus 6P ​ត្រូវ​បាន​ក្រុមហ៊ុន​ Google ​សម្ពោធ​នៅ​ខែ​កញ្ញា​ កន្លង​ទៅ​ គឺ​មួយ​ថ្ងៃ​ក្រោយ​ក្រុមហ៊ុន​ Apple ​បាន​បំបែក​កំណត់​លក់​នៅ​ចុង​សប្ដាហ៍​ដំបូង​សម្រាប់​ iPhone ​ជំនាន់​ថ្មី​របស់​ខ្លួន។

 

 

ស្មាតហ្វូន​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ Google ​មួយ​នេះ​មាន​​អេក្រង់​ទំហំ​ ៥,៧​អ៊ីញ​ អង្គ​ចងចាំ​បី​ទំហំ​ 32GB, 64GB, និង​ 128​GB​ ជាមួយ​នឹង​ Ram ​ទំហំ​3 GB។ វា​មាន​កាមេរ៉ា​ក្រោយ​ទំហំ​ប៉ុន​ iPhone 6s ​ដែរ​ គឺ​ 12 MP​ និង​កាមេរ៉ា​មុខ​ 8 MP​ មក​ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ Android OS 6.0 (Marshmallow)។

 

បើ​ទោះ​បី​មាន​ការ​បង្ហាញ​ថា​ Nexus 6P ​ងាយ​នឹង​កោង​ក្ដី​ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មិន​ទាន់​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ទាក់ទង​បញ្ហា​នេះ៕

 

ចុច​អាន៖ ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​របស់​​កូរ៉េ​ខាង​ជើង​ដែល​អ្នកអាច​​មិន​ធ្លាប់​បាន​ឃើញ

 

 

ប្រភព៖ dailymail

នាំមកជូនដោយ

មាន​វីដេអូ​បង្ហាញ​ថា​ Nexus 6P ​របស់​ Google​ ងាយ​នឹង​កោង​