​អាជ្ញាធរ​ជាតិ​អប្សរា​សាងសង់​ស្ពានបេតុង ជំនួស​ស្ពានឈើ​ចាស់ ជា​ចំណងដៃ​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ភូមិ​ពាម ឃុំ​ដូន​កែវ​

ភ្នំពេញ: ស្ពានបេតុង​ទទឹង​៣,៥​ម៉ែត្រ និង​បណ្តោយ​២៥​ម៉ែត្រ ដែលជា​សំណូមពរ​បស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ភូមិ​ពាម ឃុំ​ដូន​កែវ ស្រុក​ពួក ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ជួយ​សាងសង់​នោះ បច្ចុប្បន្ន​សម្រេចបាន​៩៩% និង​អាច​ធ្វើដំណើ​ឆ្លងកាត់​បាន​ហើយ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ស្ពាន​នេះ​មាន​ទីតាំងនៅ​ខាងជើង​ទំនប់​បារាយណ៍ទឹកថ្លា ដែល​ពីមុន​ជា​ស្ពានឈើ និង​មាន​សភាព​ចាស់​ទ្រុឌទ្រោម ហើយ​ប្រជាពលរដ្ឋ​ភូមិ​ពាម ឃុំ​ដូន​កែវ បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ជួយ​ជួសជុល នៅពេលដែល​ក្រុមការងារ​សហគមន៍​ចុះទៅ​ផ្សព្វផ្សាយ និង​សំណេះសំណាល កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៤​កន្លងទៅ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្តថា ក្រោយពី​បានទទួល​សំណូមពរ​រួចមក អាជ្ញាធរ​ជាតិ​អប្សរា​បានប្រគល់​ភារកិច្ច​ជូន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​ដើម្បី​សិក្សា និង​លើក​គម្រោង​សាងសង់​ជា​ស្ពានបេតុង​តែម្តង ដើម្បី​ធានា​ការប្រើប្រាស់​បានយូរ​អង្វែង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​សហគមន៍​។​

​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុងចំណោម​សមិទ្ធផល​នានា​ជាច្រើន​របស់​អាជ្ញាធរ​ជាតិ​អប្សរា សម្រាប់​ជា​ចំណងដៃ​ជូន​ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​ពាម ឃុំ​ដូន​កែវ ស្រុក​ពួក​៕