ជាង​ជួសជុល​គ្រឿងចក្រ​ម្នាក់ នៅ​ក្រុមហ៊ុន តុង​ហ្វុ​ង ដេកស្លាប់​មិនដឹង​មូលហេតុ​

កំពង់ស្ពឺ: ប្រទះឃើញ​បុរស​ជា ជាង​ជួសជុល​គ្រឿងចក្រ នៅ​ក្រុមហ៊ុន តុង​ហ្វុ​ងម្នាក់ ដេកស្លាប់នៅលើ​គ្រែ​ក្នុងផ្ទះ​របស់ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ព្រឹក​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

​បុរស​ដែល​បាន​ដេកស្លាប់​មានឈ្មោះ​ឃី រឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ  មុខរបរ ជាងជួសជុល​គ្រឿងចក្រ​នៅ​ក្រុមហ៊ុន តុង​ហ្វុ​ង មាន​ទីលំនៅ​ភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គី​រីវន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ដាយបង្កើត​ជនរងគ្រោះ​ឈ្មោះ​អៀ ខុំ អាយុ​៥៣​ឆ្នាំ មិនឃើញកូន​ក្រោកពីដំណេក​ដូច​រាល់ថ្ងៃ ក៏បាន​ចូលទៅ​ដាស់​ទើប​ដឹង​កូន​ស្លាប់​ឡើងសព​រឹង​ទៅហើយ ក៏​រាយការណ៍​ទៅ​អា​ជ្ងា​ធរ មូលដ្ឋាន​ឲ្យ​ចុះមក​អន្តរាគមន៍​។​

​ក្រោយពី​ទទួល​ព័ត៌មាន ពី​ក្រុមគ្រួសារ ភ្លាម​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ពិនិត្យលើ​ខ្លួន​សាកសព រួច​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់ ដោយ​គាំង​​បេះដូង ហើយក៏​ប្រគល់​ឲ្យ​ក្រុមគ្រួសារ ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​៕​R