ឃាត់ខ្លួន​មនុស្ស​៦​នាក់ មាន​៤​នាក់​បញ្ជូនទៅ​តុលាការ ដែលជា​មេ​ល្បែង​ឆ្នោត

​សៀមរាប: សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ប៉ុន្តែ ៤​នាក់​បាន​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប ដើម្បី​ចោទប្រកាន់​ទៅតាម​ផ្លូវច្បាប់ ដែល​៤​រូបនោះ​បើក​ល្បែង​កន្ទុយលេខ ដោយឡែក​មនុស្ស​២​នាក់​ត្រូវបាន​ដោះលែង ដោយសារ​គេ​ជា​អ្នក​ចាក់​ឆ្នោត​  ។

 ​លោក​អនុសេនីយ៍ឯក​នួន ស័​ក្កិ​ចំរើន​រិ​ទ្ធិ អធិការរង​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ការបង្ក្រាប​អ្នកលេង​ឆ្នោត​នេះ​ធ្វើឡើង​កាលពី​ម៉ោង​១៣.៣០​នាទី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅ​ទីតាំង​ចំនួន​២ មួយ​ស្ថិតនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្ត​សៀមរាប ដែលមាន​ការបញ្ជា​ផ្ទាល់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។
​  
​លោក​អនុសេនីយ៍ឯក​ នួន ស័​ក្កិ​ចំរើន​រិ​ទ្ធិ បាន​បញ្ជាក់ថា ជន​ទាំង​៤​នាក់​ដែល​ត្រូវបញ្ជូន​ទៅ​តុ លា​ការ​នោះ​ទី​១​មានឈ្មោះ សន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់ សៀមរាប ក្រុង​សៀមរាប​, ទី​២.​ថន ស្រី​ទូច ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​២ សង្កាត់​ចុងឃ្នៀ​ស ក្រុង​សៀមរាប​,​ទី​៣.​គឹម លី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់សៀមរាប ក្រុង​សៀមរាប និង​ទី​៤.​ខេង ធីតា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៦ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប​។​
​    ​
ដោយឡែក​មនុស្ស​២​នាក់​ដែល​មិនមាន​ការពាក់​ព​ន្ធ័​ត្រូវបាន​ដោះលែង ដោយ​ធ្វើ​កិច្ចសន្យា បញ្ចប់​ប្រព្រឹត្ត​អំពើ​លេងល្បែង​តទៅទៀត​។ ចំពោះ​ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចោទប្រកាន់​ទៅតាម​ផ្លូវច្បាប់ រួម​ជាមួយនឹង​វត្ថុតាង​មួយ​ចំ នួន​ធំ​៕

ឃាត់ខ្លួន​មនុស្ស​៦​នាក់ មាន​៤​នាក់​បញ្ជូនទៅ​តុលាការ ដែលជា​មេ​ល្បែង​ឆ្នោត

ឃាត់ខ្លួន​មនុស្ស​៦​នាក់ មាន​៤​នាក់​បញ្ជូនទៅ​តុលាការ ដែលជា​មេ​ល្បែង​ឆ្នោត

ឃាត់ខ្លួន​មនុស្ស​៦​នាក់ មាន​៤​នាក់​បញ្ជូនទៅ​តុលាការ ដែលជា​មេ​ល្បែង​ឆ្នោត

ឃាត់ខ្លួន​មនុស្ស​៦​នាក់ មាន​៤​នាក់​បញ្ជូនទៅ​តុលាការ ដែលជា​មេ​ល្បែង​ឆ្នោត

​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ឃាត់ខ្លួន​មនុស្ស​៦​នាក់ មាន​៤​នាក់​បញ្ជូនទៅ​តុលាការ ដែលជា​មេ​ល្បែង​ឆ្នោត​(រូបៈសុភារ៉ា)