ខេត្តសៀមរាប ឈានមុខ​គេ ក្នុង​ការបន្ត​ស្រាវជ្រាវ​រក​ជនជាតិ​វៀតណាម​ ដែល​ស្នាក់នៅ​ខុសច្បាប់

​សៀមរាប: ជនជាតិ​វៀតណាម​ដែល​ស្នាក់​នៅក្នុង​ខេត្តសៀមរាបដោយ​ខុសច្បាប់​ចំនួន ​២​នាក់ ត្រូវ បាន​លោក​វរសេនីយ៍ឯក​ចៅ ម៉ៅ​វីរៈ ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួលបន្ទុក​អន្តោប្រវេសន៍ បាន​ដឹកនាំ​ផ្ទាល់​ពីលើ​ការិយាល័យ​អន្តោប្រវេសន៍ ដោយ​លោក​បញ្ជាក់ថា ខេត្តសៀមរាប​បាន​ឈានមុខ​គេក្នុងការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ដោយ​ខុសច្បាប់ ហើយ​បាន​បញ្ជូន​ទៅកាន់ប្រទេស​ដើម​វិញ​។
​    ​
លោក​ចៅ ម៉ៅ​វីរៈ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បន្ទាប់ពី​ ប​ញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២​នាក់​ចេញពី​ខេត្តសៀមរាប ទៅកាន់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី​បញ្ជូន​ជនជាតិ​វៀតណាម​ទាំងនោះ​ទៅកាន់​ប្រទេសដើម​វិញ​។​
​    ​
លោក​វរសេនីយ៍ឯក​ចៅ ម៉ៅ​វីរៈ បានបញ្ជាក់​ទៀតថា រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​នៅតែ បញ្ជូន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​បន្តទៀត​ដូច​ភ្លៀងរលឹម ដើម្បី​អនុវត្ត​តាមច្បាប់​អន្តោ​ប្រ វេស​ន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​បន្តថា ជនជាតិ​វៀតណាម​ទាំង​២​នាក់ ដែល​ឃាត់ខ្លួន​ថ្មី​នេះ​បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥​កន្លងទៅនេះ​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ជន​ទី​១​មានឈ្មោះ ង្វៀង ហ៊ី​ទាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ទី​២​មានឈ្មោះ ង្វៀង ម៉ុង​ទឹង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។ ពួកគេ​ទាំង​២​មានមុខរ​បរជា​កម្ម​ករ​ឡឥដ្ឋ និង​មាន​ស្នាក់នៅ​ភូមិ ឃុំ​ខាងលើ​ផងដែរ​៕​

ខេត្តសៀមរាប ឈានមុខ​គេ ក្នុង​ការបន្ត​ស្រាវជ្រាវ​រក​ជនជាតិ​វៀតណាម​ ដែល​ស្នាក់នៅ​ខុសច្បាប់

ខេត្តសៀមរាប ឈានមុខ​គេ ក្នុង​ការបន្ត​ស្រាវជ្រាវ​រក​ជនជាតិ​វៀតណាម​ ដែល​ស្នាក់នៅ​ខុសច្បាប់

ខេត្តសៀមរាប ឈានមុខ​គេ ក្នុង​ការបន្ត​ស្រាវជ្រាវ​រក​ជនជាតិ​វៀតណាម​ ដែល​ស្នាក់នៅ​ខុសច្បាប់

ខេត្តសៀមរាប ឈានមុខ​គេ ក្នុង​ការបន្ត​ស្រាវជ្រាវ​រក​ជនជាតិ​វៀតណាម​ ដែល​ស្នាក់នៅ​ខុសច្បាប់

ខេត្តសៀមរាប ឈានមុខ​គេ​ក្នុង​ការបន្ត​ស្រាវជ្រាវ​រក​ជនជាតិ​វៀតណាម ដែល​ស្នាក់នៅ​ខុសច្បាប់​(រូបៈ សុភារ៉ា)