លោក​គោ ស៊ុំសារឿត ជម្រុញ​ឱ្យ​មន្ត្រី​គយ​មាន​វិធានការ​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ​​ ស្លាក​លេខ​ន​.​ប​/​ខ​.​ម

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ លោក​គោ ស៊ុំ​សារឿត ​អភិ​បាល​ខេត្ត​បន្ទាយ​​មាន​ជ័យ​បាន​ជម្រុញ​ឱ្យ​មន្ត្រី​គយ​ និង​រដ្ឋា​ករ​មាន​វិធានការ​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ​ជ្រក​ក្រោម​ស្លាកលេខ​ន​.​ប​/​ខ​.​ម​ ដែលធ្វើ​ឱ្យបាត់បង់​ចំណូល​រដ្ឋ​។ លោក​អភិ​បាល​ខេត្ត​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​ កាល​ពី​រសៀល​ ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៥។

ក្នុង​កិច្ចប្រជុំ​នោះ មន្ត្រី​ពាក់ព័ន្ធ​ក​ម្លាំ​ងប្រដាប់​អាវុធ​៣​ស្ថាប័ន​ពាក់ព័ន្ធ​បាន​រាយ​ការណ៍​ពី​សភាព​ការណ៍​តាម​បន្ទាត់​ព្រំដែន ​និង​សន្តិសុខ​សណ្តាប់ធ្នាប់​បទល្មើស​ និង​ការងារ​មួយ​ត្រូវ​អនុវត្តន៍​ក្នុង​ខេត្ត​។

លោក គោ​ស៊ុំ សា​រឿ​ត អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ដាក់​វិធានការ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ស្ថាប័ន​ និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ទប់ស្កាត់​រាល់​បទល្មើស​ដែល​កើតឡើង​មាន ១-បទល្មើស​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន ២-ល្បែងស៊ីសង​ដែល​កើត​តាម​មូលដ្ឋាន​​​ច្រើន​មាននៅ​ក្រុង​ប៉ោយ​ប៉ែ​ត ស្រុក​មង្គល​បូ​រី ក្រុង​សិរី​សោភ័ណ ៣-ចោ​លួច​ប្លន់​ដែល​មាន​សកម្មភាព​កើត​មាន​ក្នុង​ខេត្ត​ ៤-ក្រុម​បង​តូច​បងធំ​ដែល​បង្ក​អុកឡុក​បុណ្យកឋិន​តាម​វត្ត ៥-​បង្ក្រាប​បទល្មើស​ជល​ផល​នៅ​ស្រុក​ជាប់​បឹង​ទន្លេសាប​ដែល​កំពុង​មាន​សកម្មភាព​។

លោក​បាន​ជម្រុញ​ឱ្យមន្ត្រី​គយ ​និង​រដ្ឋាករ​ក្រសួង​ និង​ខេត្ត​ត្រូវ​សហការ​គ្នា​មាន​វិធានការ​បង្ក្រាបរថយន្ត​គេចពន្ធ​ដែល​ជ្រកកោន​ក្រោម​ស្លាក​លេខ​ន​.​ប​/​ខ​.​ម ត្រូវ​អនុវត្តឱ្យ​បាន​​​៕​