បន្ទាប់​ពី Man Utd យុវជន​ស្វាយ​រៀង​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ Liverpool ​និង Chelsea ​ទៀត

បន្ទាប់​ពី Man Utd យុវជន​ស្វាយ​រៀង​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ Liverpool ​និង Chelsea ​ទៀត

ក្រុម​យុវជន​របស់​ក្លិប​ស្វាយរៀង​៨​នាក់​ដែល​កំពុង​តែ​ហ្វឹកហាត់​នៅ​សាលា Brook house college ​ក្នុង​ប្រទេស​អង់គ្លេស នឹង​មាន​ឱកាស​ធ្វើ​ទស្សនកិច្ច​ទៅ​ក្លិប Liverpool ​និង Chelsea ​ទៀត បន្ទាប់​ពី​ពួកគេ​ចូល​មើល​ការ​ប្រកួត​របស់​ក្លិប Manchester United ​នៅ​ចុង​សប្ដាហ៍​នេះ​រួច។

 

បន្ទាប់​ពី Man Utd យុវជន​ស្វាយ​រៀង​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ Liverpool ​និង Chelsea ​ទៀត

 យុវជនស្វាយរៀងដែល​ហាត់​នៅ​អង់គ្លេស

 

ស្វាយ​រៀង​បាន​ក្លាយ​ជា​ក្លិប​ដំបូង​គេ​នៅ​កម្ពុជា​ដែល​មាន​ឱកាស​ឱ្យ​ក្រុម​យុវជន​របស់​ខ្លួន (U19) បាន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​អង់គ្លេស​រយៈ​ពេល​កន្លះ​ខែ ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​ខាង​ក្រុមហ៊ុន ​អធីវី ធួរ (RTV Tours) ​និង​សាលា Brook house college ​ផ្ទាល់។ ក្នុង​ដំណើរ​ដកស្រង់​បទពិសោធន៍​នេះ​ដែរ លោក សុខ វាសនា គ្រូ​បង្វឹក​ក្រុម​យុវជន​ដែល​រួម​ដំណើរ​ទៅ​ជាមួយ​ដែរ​នោះ បាន​បញ្ជាក់​ប្រាប់​ថា​ការ​ហ្វឹកហាត់​នៅ​ទី​នោះ​ដំណើរ​កា​ល្អ​ជា​ធម្មតា ដោយ​ខាង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុខភាព​កីឡាករ​កម្ពុជា​ទាំង​អស់ ក៏​ដូច​ជា​ការ​ហូបចុក​អី​ជា​ដើម។

 

លើស​ពី​នេះ​ទៅ​ទៀត មិន​ត្រឹម​តែ​បាន​មើល​ការ​ប្រកួត​របស់ Man Utd ​នៅ​កីឡដ្ឋាន Old Trafford ​ក្រុម​របស់​លោក​នឹង​មាន​ឱកាស​បាន​ទៅ​ដល់​ទីលាន​របស់​ក្លិប Liverpool ​និង Chelsea ​ទៀត​ផង​នៅ​ពេល​ខាង​មុខ​នេះ បន្ទាប់​ពី​លោក​បាន​ដាក់​សំណើ​ដល់​សាលា​ដើម្បី​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្លិប​ធំ​ៗ​ទាំង​ពី​នេះ ក៏​ដូចជា​ចូល​មើល​កីឡដ្ឋាន​ជាតិ​របស់​អង់គ្លេស Wembley stadium ​ជា​ដើម។

 

បន្ទាប់​ពី Man Utd យុវជន​ស្វាយ​រៀង​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ Liverpool ​និង Chelsea ​ទៀត

សកម្មភាពពេលហ្វឹកហាត់

 

ផល​វិបាក​មួយ​ដែល​យុវជន​ស្វាយ​រៀង​កំពុង​តែ​ជួប​នា​ពេល​នេះ​គឺ​អាកាសធាតុ ដោយ​សារ​តែ​នៅ​តំបន់​ហ្វឹកហាត់​នោះ​កំពុង​តែ​ចុះ​ត្រជាក់​ខ្លាំង ដល់​៦​អង្សា​ដែល​ធ្វើ​ឱ្យ​ក្រុម​យុវជន​មាន​ការ​ពិបាក ព្រោះ​មិន​ធ្លាប់​ត្រជាក់​ដល់​ថ្នាក់​នេះ។

 

ឈ្មោះ​យុវជន​ស្វាយ​រៀង​​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​នៅ​អង់គ្លេស​នោះ​រួម​មាន ផន ភា​រ៉ា​, ឡាយ រស្មី​, គ​ន្ធា រ៉ា​វ៉ាន់​, គឹម ហាប់​, អោម ឧ​ត្ត​ម​, ទេព វា​នា​កុមារ​ពិទូរ្យ, អឿន ប៊ី​លី​ និង អ៊ុក វ៉ាន់​ណេ ​ហើយ​ពាក់​កណ្ដាល​នៃ​ពួកគេ​គឺ​ជា​បម្រុង​ឈុត​ធំ​របស់​ក្លិប​ស្វាយ​រៀង ត្រៀម​បើក​រដូវ​កាល​ថ្មី ៕

 

​អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ ផ្ដល់​ឱ្យ