Mourinho ​លើក​ដៃ​អរគុណ​​ Fans តោ​​ខៀវ ដែល​ស្រែក​ច្រៀង​គាំទ្រ​រូប​​លោក

Mourinho ​លើក​ដៃ​អរគុណ​​ Fans តោ​​ខៀវ ដែល​ស្រែក​ច្រៀង​គាំទ្រ​រូប​​លោក

Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Chelsea ​បាន​លើក​ដៃ​គោរព​​អរគុណ ដល់​អ្នកគាំទ្រ​ក្រុម​តោ​ខៀវ ដែល​ស្រែក​ច្រៀង​ឈ្មោះ​របស់​លោក និង​គាំទ្រ​ដល់​រូប​លោក ក្នុង​ការ​ប្រកួត​ UEFA Champions League ឈ្នះ​ Dynamo Kiev ២-១ នៅ​ Stamford Bridge ​យប់​មិញ។

 

Mourinho ​លើក​ដៃ​អរគុណ​​ Fans តោ​​ខៀវ ដែល​ស្រែក​ច្រៀង​គាំទ្រ​រូប​​លោក

 

អនាគត​របស់​ Mourinho ​បាន​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល បន្ទាប់​ពី​ Chelsea ធ្លាក់​ទម្រង់​លេង​ខ្លាំង ដោយ​ឈរ​នៅ​លេខ​១៥ ក្នុង​តារាង​ Premier League។ ប៉ុន្តែ​អំឡុង​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​យប់​មិញ ឃើញ​ថា​អ្នកគាំទ្រ​តោ​ខៀវ ​ស្ទើរ​តែ​ពេញ​កីឡដ្ឋាន​ បាន​ស្រែក​ច្រៀង​ឈ្មោះ​លោក Mourinho ​​និង​ចង់​ឲ្យ​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ដឹក​នាំ​ក្រុម​បន្ត​ទៀត។

 

ក្រោយ​ចប់​ការ​ប្រកួត​ អ្នកចាត់ការ​រហស្សនាម​ “Special One” បាន​និយាយ​អរគុណ​ដល់​អ្នកគាំទ្រ​អស់​ពី​ចិត្ត​របស់​លោក​ថា៖ “អ្វី​ដែល​អ្នកគាំទ្រ​ Chelsea បាន​ធ្វើ​សម្រាប់​រូប​ខ្ញុំ ពិត​ជា​រឿង​មិន​ធម្មតា​ឡើយ។  ខ្ញុំ​មិន​ដឹង​ថា ត្រូវ​អរគុណ​ពួកគេ​យ៉ាង​ណា​​អស់​ទេ។ ខ្ញុំ​មិន​ដឹង​ថា ពួកគេ​បាន​អាន​កាសែត ស្ដាប់​អ្នក​វិភាគ​លើ​ទូរទស្សន៍ ឬ​ក៏​ពួកគេ​មាន​បេះ​ដូង​ចិត្ត​ទូលាយ​ទេ។ ប៉ុន្តែ​វា​មិន​មែន​ធម្មតា វា​ជា​ការ​គាំទ្រ​ដ៏​ធំ”។

 

“មិន​មែន​​គិត​តែ​លទ្ធផល​អាក្រក់​ទេ ប៉ុន្តែ​ពួកគេ​គាំទ្រ​មក​ពី​ចិត្ត។ សម្រាប់​ខ្ញុំ ដរាប​ណា​ខ្ញុំ​នៅ​ទី​នេះ រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​របស់​ខ្ញុំ ខ្ញុំ​នឹង​ខំ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ ដើម្បី​ពួកគេ។ វា​ជា​រឿង ដែល​មិន​អាច​បំភ្លេច​បាន​មួយ ​ក្នុង​អាជីព​ខ្ញុំ ដែល​មាន​អ្នកគាំទ្រ​ពេញ​​កីឡដ្ឋាន​ គាំទ្រ​ខ្ញុំ ​ក្នុង​កាលៈទេសៈ​ក្រុម​កំពុង​លំបាក។ គ្រប់​គ្នា ចង់​ឲ្យ​ខ្ញុំ​ចាក​ចេញ ប៉ុន្តែ​ពួកគេ​នៅ​​ត្រូវ​ការ​ខ្ញុំ”។ ​អ្នកចាត់ការ​វ័យ​​៥២​ឆ្នាំ ​បញ្ជាក់​បន្ថែម៕

 

​សូម​​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Chelsea ឈ្នះ ​Dynamo Kiev​ ២-១ ជួយ​ Mourinho ឲ្យ​ធូរ​ស្បើយ​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101greatgoals | bbc