ធ្លាក់យន្តហោះ ដឹកទំនិញនៅ ស៊ូដង់ខាងត្បូង ផ្តាច់ជីវិតមនុស្ស ៤១នាក់

ស៊ូដង់ខាងត្បូង៖ យន្តហោះដឹកទំនិញ មួយគ្រឿង បានធ្លាក់បន្ទាប់ពីទើបហោះ ចេញពីព្រលាន ជូដាន តែចម្ងាយ ៨០០ ម៉ែត្រប៉ុណ្ណោះ ដោយក្នុងនោះ បានបណ្តាលឲ្យមនុស្ស ៤១នាក់បាត់បង់ជីវិត ទាំងនៅក្នុង យន្តហោះ និង នៅ លើដី។ នេះបើតាមមន្ត្រីរដ្ឋាភិបាល ស៊ូដង់ ប្រាប់សារព័ត៌មានអន្តរជាតិ ហ្គាដៀន កាលពី ជិតមួយម៉ោងមុន។

យ៉ាងហោចណាស់អ្នកបម្រើលើយន្តហោះម្នាក់ និង កូនតូចរបស់អ្នកដំណើរម្នាក់នៅរស់រាន មានជីវិត។ យន្តហោះ ខាងលើនេះ ត្រូវបានផលិតនៅប្រទេសរុស្ស៊ី ហើយវាទំនងជាដឹក មនុស្សសរុប ២០នាក់។ គេនៅមិនទាន់ដឹង ច្បាស់ថា មនុស្សនៅលើដី បាត់បង់ជីវិត ដោយសារយន្តហោះ ធ្លាក់ចំក៏យ៉ាងណានោះទេ៕

ធ្លាក់យន្តហោះ ដឹកទំនិញនៅ ស៊ូដង់ខាងត្បូង ផ្តាច់ជីវិតមនុស្ស ៤១នាក់

  • ធ្លាក់យន្តហោះ ដឹកទំនិញនៅ ស៊ូដង់ខាងត្បូង ផ្តាច់ជីវិតមនុស្ស ៤១នាក់已关闭评论
  • 142 views
  • Hide Sidebar
    A+
Publish on:2015/11/05  Category:​អន្តរជាតិ